ប្រវត្តិសាស្ត្រ! អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ ប្រជុំឆ្លងថ្ងៃចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២យប់

ចែករំលែក៖

ភ្នំពេញ៖ ម៉ោង១២យប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ អង្គសមាជ បន្តកិច្ចពិភាក្សានៅឡើយ ដែលចាប់ផ្ដើមប្រជុំតាំងពីម៉ោង៨ព្រឹកថ្ងៃទី២ ខែមិថុនា។ តាមការប៉ាន់ស្មានរបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា កិច្ចប្រជុំនេះ អាចនឹងចប់នៅម៉ោង២យប់ ដើម្បីបញ្ចប់របៀបវារៈទីពីរ។ សមាជដំបូងនៃរដ្ឋសភា និងព្រឹទ្ធសភា បានប្រព្រឹត្តទៅចាប់តាំងពីម៉ោង៨ព្រឹក មកដល់ពេលនេះ ក្រោមការចូលរួមសមាជិករដ្ឋសភាព ព្រឹទ្ធសភា សមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

ព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បន្តដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា។

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំនៃអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ នៅថ្ងៃទី២ ខែមិថុនា និងឆ្លងចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន ២ ក្នុងនោះសេចក្ដីសម្រេចស្ដីពីប្រព័ន្ធគាំពារសង្គម ត្រូវបានអង្គសមាជអនុម័តដោយសំឡេងគាំទ្រចំនួន ១៨១ សំឡេង និងសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានអង្គសមាជអនុម័តដោយសំឡេងគាំទ្រចំនួន ១៧៨ សំឡេង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print