ទស្សនារដូវកាលបៃតងនៅជំរំទោចថ្ពាល់លឿងឧទ្យានជាតិវើនសៃ សៀមប៉ាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷ ទិដ្ឋភាពខ្លះៗដ៏ស្រស់ត្រកាលពីតំបន់ទេសចរណ៍ធម្មជាតិសត្វទោចថ្ពាល់លឿងខាងជើង ស្ថិតក្នុងឧទ្យានជាតិវើនសៃ សៀមប៉ាង នារដូវវស្សា ពិតជារកកន្លែងណាមកប្រដូចឱ្យសាកសមទីនេះបានឡើយ។ សូមអនុវត្តទេសចរណ៍ប្រកបដោយទំនួលខុសត្រូវ ចូល រួមគាំទ្រកិច្ចការងារអភិរក្ស ជំរុញជីវភាពសហគមន៍ជន ជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដើម្បីធានានូវអនាគតប្រកបដោយនិរន្តរភាពសម្រាប់ជីវៈចម្រុះ និងមនុស្សជាតិ។

 

ឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាង ជាទីកន្លែងមួយដែលអ្នកទេសចរអាចមើល ឃើញសត្វទោចថ្ពាល់លឿងបាន និងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាសត្វដ៏កម្រមាននៅលើពិភពលោកយើងនេះ។ ឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាង មានភ្ញៀវទេសចរជាច្រើននាក់បានចូលទៅទស្សនាតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិនេះ ហើយប្រជាសហគមន៍ ក៏អាចរកចំណូលបានពីតំបន់ទេសចរណ៍តាមរយ:ការដើរជូនភ្ញៀវទស្សនាសត្វទោចថ្ពាល់លឿង និងសត្វជាច្រើនផ្សេងៗទៀត ។ ក្រៅពីបង្កើតមុខរបរ និងផ្តល់ចំណូលបន្ថែមជូនប្រជាពលរដ្ឋ សហគមន៍ក៏បានពង្រឹងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះឱ្យមាននិរន្តរភាពផងដែរ។

...

 

សូមបញ្ជាក់ថា ឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាង មានទំហំផ្ទៃដី សរុបជាង ៥ម៉ឺនហិកតា ស្ថិតនៅក្នុងចន្លោះខេត្តចំនួន ២ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៅក្នុងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាង មានសត្វទោចថ្ពាល់លឿងចំនួន ១ ៥០០ក្បាល៕ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print