ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានចូល Comment ផេកលោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម យ៉ាងខ្លីថា «ថ្ងៃក្រោយប្រជុំចប់ក្រោយម៉ោង១២យប់ទៀត គាំទ្រទេ? » ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា Comment បែបនេះ បន្ទាប់ពី លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បង្ហោះថា ៖ មកដល់កន្លែងប្រជុំពីព្រឹក កូនចៅថាម្សិលមិញប្រជុំដល់ម៉ោងជាង ១២ អាធ្រាត្រ មិនហត់ទេអីបានមកលឿនម៉េស ខ្ញុំប្រាប់ថាមិនហត់ទេព្រោះឧស្សាហ៍ដាច់យប់ ។ ហេតុនេះ ប្រពន្ធទាំងឡាយអោយប្តីរៀនដាច់យប់ខ្លះទៅដើម្បីត្រៀមហានិភ័យដូចពេលប្រជុំថ្ងៃទីមួយនៃសមាជរដ្ឋសភា & ព្រឹទ្ធសភានេះជាដើម ។
សូមជម្រាបថា ៖ ជាប្រវត្តិសាស្ត្រ! អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ ប្រជុំឆ្លងថ្ងៃចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២យប់។
ព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បន្តដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា បន្តទៀត ៕
ដោយ ៖ សិលា