ភ្នំពេញ៖ រថយន្តម៉ាក ford ranger មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតឡើងសួនផ្លូវទៅបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មបណ្ដាលឲ្យបាក់ចំណែកឯរថយន្តវិញក្រឡាប់ជាច្រើនជុំរងការខូចខាតយ៉ាងធ្ងន់ធ្ងរសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះបានដែរបានកេីត ឡេីង កាល ពី វេលា ម៉ោង ៤:៥៥នាទី ទៀប ភ្លឺ ថ្ងៃ ទី ០៣ ខែ មិថុនា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៦អា សង្កាត់ ជ្រោយ ចង្វារ ខណ្ឌ ជ្រោយ ចង្វារ រាជធានី ភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តបង្កម៉ាក ford rangerពណ៌សមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2BZ-8079 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦អា ទិសដៅពីជើងមិកត្បូងក្នុង ល្បឿនលឿន លុះពេលបើកមក ចំណុច ផ្លូវ កោង បាន ជ្រុល ចង្កូត ឡេីង ខឿន សួន ច្បារ ពុះ ចែក ផ្លូវរួច បន្ត ទៅ បុកបង្គោល ផ្លាក ប៉ាណូ ផ្សាយ ពាណិជ្ជកម្ម ចំនួន មួយ ដេីម បាក់ រលំ រាបដល់ដីចំណែក រថយន្ត ក្រឡាប់ មួយ ជុំ រងការខូចខាតហើយ ភ្លានោះដែរតៃកុងរថយន្តក៏បានលូនចេញពីក្នុងកាប៊ីនមកចេញមកក្រៅដោយសុវត្ថិភាពមិនបង្កឲ្យគ្រោះថ្នាក់នោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការរបស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីម្ចាស់យន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ