ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លឹប Paris St Germain ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅលើទីលានដីឥដ្ឋ ដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ម្ចាស់ជើងឯកកីឡាវាយកូនបាល់ តែគាត់បានលើកពានបាល់ទាត់ Champions Leagueទៅវិញ។
ក្លឹបបាល់ទាត់បារាំងបានយកឈ្នះក្រុម Inter Milan 5-0 ក្នុងការប្រកួតបង្ហាញម៉ូតនៅទីក្រុង Munich កាលពីថ្ងៃសៅរ៍ ដើម្បីលើកពានធំបំផុតរបស់ទ្វីបអឺរ៉ុបជាលើកដំបូងហើយកម្មវិធីដង្ហែពាននៅរដ្ឋានីប៉ារីសកីបានធ្វើលើងយ៉ាងអធិកអធមដែលបណ្តាលឱ្យមានមនុស្សស្លាប់របួសនិងត្រូវចាប់ខ្លួនរាប់រយនាក់កាលពីថ្ងៃអាទិត្យ។
ប៉ុន្តែពិធីលើកពានសម្រាប់ Dembele ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខ័ណ្ឌ Champions League បានបន្តកាលពីថ្ងៃចន្ទ នៅពេលដែលគាត់បានលើកពានដ៏អស្ចារ្យនៅទីលានវាយកូនបាល់ Philippe Chatrier នៅចំពោះមុខមនុស្សជាង 10,000 នាក់។
គាត់ពាក់អាវយឺតពណ៌សដែលមានសរសេរពាក្យថា «ជ័យជំនះ»។
PSG ជាក្រុមទីពីររបស់បារាំងដែលឈ្នះពានអឺរ៉ុប បន្ទាប់ពី Olympique de Marseille ក្នុងឆ្នាំ 1993។