លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខអតីតយុទ្ធជនដែលកំពុងមានជំងឺប្រចាំកាយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចុះសាកសួរសុខទុក្ខ និងដឹកនាំក្រុមគ្រូពេទ្យរបស់ការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យ និងតាមដានសុខភាពជូនអតីតយុទ្ធជនដែលមានជំងឺប្រចាំកាយ ចំនួន ១៩គ្រួសារ នៅតាមស្រុកមួយចំនួន ក្នុងខេត្តកំពង់ចាម។

 

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់អតីតយុទ្ធជនទាំង ១៩គ្រួសារ ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន ដោយសរុបជាថវិកាចំណាយអស់ ចំនួន ៤,៩៤០,០០០រៀល ។

 

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានផ្ដាំផ្ញើដល់កម្លាំងអាជ្ញាធរមូលដ្ឋាន ត្រូវបន្ដខិតខំតាមដានអំពីសុខភាព និងបន្ដការជួយដោះស្រាយគ្រប់បញ្ហាលំបាករបស់បងប្អូនអតីតយុទ្ធជនជាប់ជាប្រចាំ ។

 

ការចុះសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានលេខាធិការដ្ឋាន លោកប្រធានកិត្តិយសសមាគម ស្រុក ក្រុមការងារលេខាធិការដ្ឋាន លោកប្រធាន-អនុប្រធានសមាគម ស្រុក លោកប្រធានកិត្តិយស និងលោកប្រធានសាខាសមាគម ឃុំ ព្រមទាំងសមាជិកសមាជិការពាក់ព័ន្ធ មួយចំនួនទៀតផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print