ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកចូលផ្ទះលក់ម៉ូតូ រងការខូចខាតម៉ូតូជាច្រើនគ្រឿងព្រមទាំងធ្វើឲ្យមនុស្ស២នាក់រងរបួស ។
ហេតុការណ៍នេះបានកេីតឡើងនៅម៉ោង៥និង១០នាទីព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៥ នៅតាមផ្លូវលេខ១៤៣កែងផ្លូវលេខ២៤២ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបើកម៉ូតូសណ្តោងរម៉កធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានបុរសម្នាក់បានបេីករថយន្តម៉ាក toyota alphad ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA 3721 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៤២ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន បានជ្រុលទៅបុក ម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យមនុស្សរងរបួសជើងនិងដៃបែកក្បាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានចង្កូតជ្រុលទៅបុកទម្លុះចូលផ្ទះលក់ម៉ូតូយីហោណាណា បណ្ដាលឲ្យរងការខូចខាតម៉ូតូអស់ជាង១០គ្រឿង ព្រមទាំងធ្វើឲ្យបុរសម្នាក់ដែរជាបុគ្គលិករបួសជើង ចំណែកអ្នកបេីករថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ។
បន្ទាប់ពីកេីតហេតុដោយសារតែមិនអាចដោះស្រាយបាន ទើបសមត្ថកិច្ចជំនាញវាស់វែងយករថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដេីមដេីម្បីរង់ចាំដំណោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ