តំណាងរាស្ត្រខេត្តកំពត ស្នើប្រមុខរដ្ឋាភិបាល ជំរុញភូមិមួយផលិតផលមួយឱ្យដើរទៅមុខ ខណៈខេត្ត កំពត មាន ហេដ្ឋារចនាសម្ព័ន្ធ ច្រើន និងល្អជាងគេ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ែន ស៊ីម៉ន តំណាងរាស្ត្រខេត្តកំពត ស្នើឱ្យរដ្ឋរៀបចំមន្ទីរពិសោធន៍ខ្នាតតូចតាមសាលាបន្ថែមទៀត ស្នើប្រមុខរដ្ឋាភិបាល ជំរុញភូមិមួយផលិតផលមួយឱ្យដើរទៅមុខ ខណៈខេត្ត កំពត មាន ហេដ្ឋារចនាសម្ព័ន្ធ ច្រើន និងល្អជាងគេ។

តំណាង រាស្ត្រ ខេត្ត កំពត សង្កេតឃើញកង្វះការកែច្នៃផលិតផលក្នុងស្រុក ជាបញ្ហាទីផ្សារចម្បង «មានមាស ខ្វះក្រដាស វេច !»។
លោកថា ៖ ទិញ ទុរេនកំពត ឬទិញ ទុរេន នៅកំពត! លោក ប៉ែន ស៊ីម៉ន ឃេីញថា កម្ពុជា ខ្វះ ខាត ប្រព័ន្ធ ការពារ អ្នក ប្រេីប្រាស់ ។
សូមបញ្ជាក់ថា ៖ លោក ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត បានស្នើឱ្យរាជរដ្ឋាភិបាល ពង្រីកបន្ថែមរៀបចំបន្ថែមនូវមន្ទីរពិសោធន៍ខ្នាតតូចតាមសាលា តាមអនុវិទ្យាល័យ តាមវិទ្យាល័យ ដើម្បីបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន ឱ្យបានល្អ និងច្បាស់លាស់ដល់គ្រាប់ពូជកម្ពុជា។ លោក ប៉ែន ស៊ីម៉ន លើកសំណើនេះ នៅក្នុងពេលថ្លែងមតិពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងអង្គសមាជរដ្ឋសភា ព្រឹទ្ធសភា លើកទី១ ដែលកំពុងបន្តដំណើរការរហូតពេលរាត្រីថ្ងៃទី២ មិថុនា ឆ្នាំ២០២៥នេះ។

ក្រៅពីស្នើឱ្យរាជរដ្ឋាភិបាលពិចារណា និងយកចិត្តទុកដាក់លើមូលដ្ឋានចំណេះដឹង និងជំនាញវិជ្ជាជីវៈនេះហើយ តំណាងរាស្ត្រមណ្ឌលកំពត ដ៏ប្រសប់វោហាររូបនេះ ក៏ទទូចឱ្យរដ្ឋ គិតគូរ លើការរកការងារធ្វើ ដល់សិស្ស និងសិក្ខាកាម ទាំងនោះផង។

លោក ប៉ែន ស៊ីម៉ន បន្ថែមដូច្នេះ៖«រៀនចប់ហើយ ចេះធ្វើជាងដែក ជាងភ្លើង ជាងឈើហើយ នោះហៅថាមានមុខរបរ។ ប៉ុន្តែពាក្យថាត្រូវរកមុខរបរ មុខរបរនោះសំដៅទៅលើ ការរកការងារឱ្យធ្វើ។ រៀនចប់ហើយអត់ការងារធ្វើ ទុកតែបន្តិចទៅភ្លេចបាត់ទៅហើយ រៀនពូកែយ៉ាងម៉េច ក៏ដោយ។»។

ក្នុងករណីមួយទៀត ! មុនប្រជុំអង្គសមាជ សម្ដេចតេជោ ចូលឆ្លើយឆ្លងក្នុងគណនីឯកឧត្ដម ខៀវ កាញារីទ្ធ ដល់ក្នុងអង្គសមាជ ចាប់ផ្ដើមក្បាលមេក្រូ សម្ដេចបន្តសួររកឯកឧត្ដម ខៀវ កាញារីទ្ធ បន្ថែមទៀត និងបានថ្លែងជម្រាបជូនអង្គសមាជពីការបង្ហោះលើហ្វេសប៊ុករបស់ឯកឧត្ដម ខៀវ កាញារីទ្ធ ដូចដែលខ្ញុំបានថតស្រ្គីននេះ។
លោកទាំង២ គឺបានធ្វើការជាមួយគ្នាតាំងពីស្រុកទេសនៅលើគំនរផេះផង់ ការរៀបចំប្រព័ន្ធច្បាប់ (រដ្ឋធម្មនុញ្ញ) ក្រោយការដួលរលំនៃរបបខ្មែរក្រហម ដើម្បីកសាងប្រទេសក៏មានចំណែករបស់ឯកឧត្ដម ខៀវ កាញារីទ្ធ យ៉ាងច្រើនផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print