រថយន្ដដឹកប្រេងឥន្ធនៈ 32,000L អស់កម្លាំងឡេីងចំណោទលោកយាយមិនរួច សុំថយក្រោយចូលព្រៃ 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សា ញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥  ករណីរថយន្តដឹកប្រេងឡើងចំណោតមិនរួចក៏បានរអិលថយក្រោយ លើផ្លូវជាតិលេខ៤ ចំណោទលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ១០២-១០៣ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

 

តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត

អធិការនគរបាលស្រុកភ្នំស្រួចឱ្យដឹងថា មានករណី រថយន្តដឹកប្រេងឥន្ធនៈ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3G-9568  សណ្តោសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ4B-7338 បើកបរដោយឈ្មោះ ម៉ី ចន្ថន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (រថយន្ត ផ្ទុកប្រេងឥន្ធនៈប្រភេទសាំង ចំណុះ ៣២, ០០០លីត្រ) ជួបបញ្ហាបច្ចេកទេសនៅចំណុចឡេីងចំណោទលោកយាយ។

 

រថយន្ដបើកបរ មកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចឡើងចំណោតលោកយាយម៉ៅពេជ្រនិល រថយន្តអស់កម្លាំងឡេីងមិនរួច បានរអិលថយក្រោយធ្លាក់ផ្លូវបណ្ដាលឲ្យខូចខាតរថយន្តស្រាល  សំណាងល្អពុំមានមនុស្សណាម្នាក់បានរងរបួសឡេីយ ។

...

 

បច្ចុប្បន្ន កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកំលាំងនគរបាលចរាចរណ៍ បានជួយ សម្របសម្រួលបញ្រ្ចាសចរាចរណ៍នៅគោលដៅកេីតហេតុ។ដូច្នេះសូមបងប្អូនពលរដ្ឋអ្នកធ្វើដំណើរ មេត្ដាជ្រាប ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print