សម្ដេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ទោះបីទើបដំណើរការបាន២០ខែ តែមិនមែនក្មេងខ្ចីទេ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ទោះបីទើបដំណើរការបាន២០ខែ តែមិនមែនក្មេងខ្ចីទេ ពីព្រោះសមាជិករាជរដ្ឋាភិបាលមួយចំនួនគឺសុទ្ធតែជាឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីកាន់តំណែងចាស់។ ចំណែករដ្ឋមន្រ្ដីចូលទៅកាន់តួនាទីថ្មីក៏សុទ្ធតែបានឆ្លងពិសោធន៍រួចហើយដែរ ពីតួនាតីជារដ្ឋលេខាធិការ និងមន្រ្ដីនៅក្នុងជួររាជរដ្ឋាភិបាល។

សម្តេចថ្លែងបែបនេះ ក្នុងកិច្ចប្រជុំនៃអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ នៅថ្ងៃទី២ ខែមិថុនា និងឆ្លងចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន ២ ក្នុងនោះសេចក្ដីសម្រេចស្ដីពីប្រព័ន្ធគាំពារសង្គម ត្រូវបានអង្គសមាជអនុម័តដោយសំឡេងគាំទ្រចំនួន ១៨១ សំឡេង និងសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានអង្គសមាជអនុម័តដោយសំឡេងគាំទ្រចំនួន ១៧៨ សំឡេង។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានផ្តល់អនុសាសន៍មួយចំនួន ឲ្យរាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ក្នុងការដោះស្រាយទឹកសម្រាប់កសិកម្ម បង្កើនការដាំដុះ និងកាត់បន្ថយកាប់ព្រៃឈើ ។
នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ប្តេជ្ញាបន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់សម្រាប់វិស័យកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋ និងធានានូវសន្តិសុខស្បៀងសម្រាប់ជាតិទាំងមូល។
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយ សាមញ្ញ៤ចំណុចសម្រាប់ជំរុញការអនុវត្ត ៖
ទី១,គោលនយោបាយមានហូប ដើម្បីធានាសន្តិសុខស្បៀងសម្រាប់គ្រួសារកសិករនិងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ។ទី២,គោលនយោបាយមានប្រើ ដើម្បីបង្កើនផលិតកម្មក្នុងការបំពេញតម្រូវការការប្រើប្រាស់គាំទ្រដល់មូលដ្ឋានឧស្សាហកម្ម និងកែច្នៃក្នុងស្រុក ។
ទី៣,គោលនយោបាយមានបាន ដើម្បីគាំទ្រលើកទឹកចិត្តដល់ប្រជាកសិករក្នុងការអនុវត្តផលិតកម្មកសិកម្មដែលផ្ដល់ប្រាក់ចំណូលខ្ពស់ដូចជាផលិតផលស្វាយចន្ទី ធុរេន ចេកស្រស់ ផ្លែមៀន ដូងប្រេង កៅស៊ូជាដើម ។ទី៤,គោលនយោបាយមានរហូត ដើម្បីយកចិត្តទុកដាក់ជារហូតនិរន្តភាពនៃសេដ្ឋកិច្ច និងបរិស្ថាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print