សាកលវិទ្យាល័យ Harvard ស្វែងរកការលុបចោលការបង្កកថវិកាចំនួន ២,៥ ពាន់លានដុល្លារពីរដ្ឋាភិបាលអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ២ ខែមិថុនា តាមម៉ោងក្នុងតំបន់ សកលវិទ្យាល័យ Harvard នៃសហរដ្ឋអាមេរិកបានស្នើឱ្យចៅក្រមសហព័ន្ធឱ្យចេញសាលក្រមខ្លីមួយដើម្បីលុបចោលការបង្កកថវិកាចំនួន ២,៥ ពាន់លានដុល្លារពីរដ្ឋាភិបាលលោក Trump ។ គេហទំព័រ «CCFR China state-controlled media » សកលវិទ្យាល័យ Harvard បានបញ្ជាក់នៅក្នុងឯកសារដែលដាក់ជូនតុលាការ ទីក្រុងបូស្តុនថា ដោយសារតែខ្លួនបានបដិសេធការទាមទារជាបន្តបន្ទាប់របស់សេតវិមាន បានជាសកលវិទ្យាល័យនេះទទួលបានបទបញ្ជា ចំនួន ៩៥៧ ច្បាប់ចាប់តាំងពីថ្ងៃទី ១៤ ខែមេសា មក ដើម្បីបង្កកមូលនិធិដែលទាក់ទងនឹងការស្រាវជ្រាវលើការគំរាមកំហែងខាងសន្តិសុខជាតិ ជំងឺមហារីក និងជំងឺឆ្លងជាដើម៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print