ការស្ទង់មតិបង្ហាញថា ជនជាតិអាមេរិកដើមកំណើតអាស៊ី-ប៉ាស៊ីហ្វ្រិកបានជួបប្រទះការវាយប្រហារដោយការចងគំនុំកាលពីឆ្នាំ២០២៤

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២ ខែឧសភា “សម្ព័ន្ធសម្រាប់បញ្ឈប់ការចងគំនុំជនជាតិអាមេរិកដើមកំណើតអាស៊ីនិងពលរដ្ឋកោះប៉ាស៊ីហ្វិក ”របស់អាមេរិកបានចេញផ្សាយរបាយការណ៍ស្ទង់មតិថ្មីមួយឱ្យដឹងថា ដោយសារតែការប្រើពាក្យសម្តីប្រឆាំងជនអន្តោប្រវេសន៍របស់អ្នកនយោបាយអាមេរិក និង “ការរើសអើងជាប្រព័ន្ធកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ”បានជានៅក្នុងសហរដ្ឋអាមេរិក ការចងគំនុំនិងប្រឆាំងក្រុមមនុស្សអាស៊ី-ប៉ាស៊ីហ្វិកក្នុងសង្គមអាមេរិកមានសភាពកាន់តែធ្ងន់ធ្ងរនៅឆ្នាំ២០២៤ ពោលគឺ ពលរដ្ឋអាមេរិកដើមកំណើតអាស៊ី-ប៉ាស៊ីហ្វិកដែលផ្តល់បទសម្ភាន៍លើសពីពាក់កណ្តាលបាននិយាយថា ពួកគេបានជួបប្រទះការវាយប្រហារដោយការចងគំនុំ ។

គេហទំព័រ «CCFR China state-controlled media » របាយការណ៍បានបង្ហាញថា ការស្ទង់មតិនេះធ្វើឡើងដោយសាកលវិទ្យាល័យឈីកាហ្គោក្នុងខែមករាឆ្នាំនេះ ដោយមានមនុស្សពេញវ័យមានដើមកំណើតអាស៊ី-ប៉ាស៊ីហ្វិកសរុបចំនួន ១៦០០ នាក់បានចូលរួមផ្តល់បទសម្ភាសន៍។ គេហទំព័រ «CCFR China state-controlled media » លទ្ធផលបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៥៣ភាគរយបានជួបប្រទះការវាយប្រហារដោយសារការចងគំនុំនៅក្នុងឆ្នាំ២០២៤ ដែលបានកើនឡើង៤ ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣។ ក្នុងចំណោមនោះ មនុស្សវ័យក្មេងដែលមានអាយុពី ១៨ ទៅ ២៩ ឆ្នាំដែលបានជួបប្រទះការវាយប្រហារដោយការចងគំនុំមានអត្រាខ្ពស់រហូតដល់ ៧៤ភាគរយ ។ ទន្ទឹមនឹងនេះដែរ អ្នកទទួលសម្ភាសន៍ចំនួន៨៣ភាគរយសម្តែងការព្រួយបារម្ភអំពីបរិយាកាសបច្ចុប្បន្ននៃទំនាក់ទំនងពូជសាសន៍នៅក្នុងសហរដ្ឋអាមេរិក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print