ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើការប្តឹងទៅតុលាការអន្តរជាតិមិនរំខាននឹងការចរចាទ្វេភាគីកម្ពុជា-ថៃដូចភាគីថៃនិយាយនោះ = គឺស្របតាមជំហររបស់កម្ពុជាដែលប្រកាន់យន្តការតុលាការអន្តរជាតិផងនិងការចរចាតាមយន្តការដែលមានស្រាប់ផង?
២- ថ្ងៃទី៤មិថុនា១៩៤៩គឺជាថ្ងៃដែលប្រធានាធិបតីបារាំង វាំងសង់ អូរីយូល បានចុះហត្ថលេខាប្រគល់ទឹកដីខ្មែរកម្ពុជាក្រោមឬកូសាំងស៊ីនឲ្យស្តេចបាវដាយ ប្រទេសអណ្ណាមគ្រប់គ្រង ដែលសព្វថ្ងៃជាប្រទេសវៀតណាម។
៣- ការបានទឹកដីកម្ពុជាក្រោមទៅវៀតណាម = គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជនកម្ពុជាដែលធ្វើឲ្យឈឺចាប់ក្រៃលែងរកអ្វីប្រៀបគ្មាន។
៤- ការសោកស្តាយកើតឡើងចំពោះខ្មែរមានលក្ខណៈធំធេងណាស់ = ដែលខ្មែរមិនអាចមានលទ្ធភាពអាចទាន់មានបានទេ។
៥- ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាគឺនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការអន្តរជាតិនិងនៅបន្តចរចារបស់យន្តការដែលមានស្រាប់ = មិនមែនដូចពាក្យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមថាកម្ពុជាយកតែម្ខាងទេ។
៦- ទោះបីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនិយាយយ៉ាងម៉េចគឺជារឿងរបស់គេ = រាជរដ្ឋាភិបាលកម្ពុជាមិនចាប់អារម្មណ៍ឡើយ?
៧- ទណ្ឌិតមេឧទ្ទាមជ្រុលនិយមចាំតែឆ្លៀតយកចំណុចខ្លះមកនិយាយដើម្បីកេងចំណេញខាងនយោបាយ = តែទណ្ឌិតជ្រុលនិយមអត់មាននយោបាយអីឲ្យបានចំណេញទេ។
៨- ទឡ្ហីករណ៍និងហេតុផលប្តឹងថៃពីរឿងរំលោភអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាទៅតុលាការយុតិ្តធម៌អន្តរជាតិ = មិនពាក់ព័ន្ធនឹងក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ។
៩- មហិច្ឆតាចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា = គឺជាភ័ស្តុតាងបញ្ជាក់ថាក្រុមនេះដាក់ខ្លួនឯងនៅក្រៅសង្គមកម្ពុជា។
១០- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមមិនអាចឆ្លៀតយកព្រឹត្តិការណ៍ព្រំដែនមកចង់រស់ឡើងវិញទេ = ក្រុមឧទ្ទាមជ្រុលនិយមជាក្រុមក្រៅច្បាប់និងក្រៅសង្គមកម្ពុជា៕
ដោយ ៖ សិលា