យន្តហោះដំបូងគេ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ដែលមានទិសដៅ ឌូបៃ-បាងកក-សៀមរាប បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ចែករំលែក៖

ខេត្តសៀមរាប ៖ យន្តហោះដំបូងគេ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ដែលមានទិសដៅ ឌូបៃ-បាងកក-សៀមរាប បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ (Water Salute) នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

សូមបញ្ជាក់ផងដែរថា ៖ ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នឹងហោះត្រង់ពីទីក្រុងឌូបៃ ឆ្លងកាត់ទីក្រុងបាងកក មកកាន់សៀមរាបចំនួន ០៣ជើង ក្នុងមួយសប្ដាហ៍។
សូមជម្រាបជូនថា ៖ នៅរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមនិងអាជ្ញាធរខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ នូវយន្តហោះដំបូងគេ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ការហោះហើរជាប្រវត្តិសាស្ត្រ របស់ ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នឹងហោះចេញពីទីក្រុងឌូបៃ ឆ្លងកាត់ទីក្រុងបាងកក និងហោះមកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរនេះ នឹងដំណើរការហោះហើរ ០៣ជើង ក្នុងមួយសប្ដាហ៍ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print