ភ្នំពេញ ៖ កងទ័ពជើងទឹកកម្ពុជា ប្រកាស ធ្វើ លំ ហាត់ បាញ់ គ្រាប់ ពិត លើ ផ្ទៃសមុទ្រ របស់មូលដ្ឋានសមុទ្ររាម ស្ថិតនៅចន្លោះកោះពូលូវ៉ៃ និងកោះតាង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ។
មូលដា្ឋនសមុទ្ររាមកងទ័ពជើងទឹកនៃ កង យោធពលខេមរភូមិន្ទ សូមជម្រាប ជូនដំណឹងដល់ អាជ្ញាធរ រដ្ឋបាលខេត្តព្រះ សីហនុ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋនិងប្រជានេសាទទាំងអស់ឲ្យ បានជ្រាបថា ៖ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នឹងរៀបចំកម្មវិធីហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅ លើដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះ កោះពូលូវ៉ៃ និង កោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ កងទ័ពជើងទឹកនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៥បានប្រកាសជាផ្លូវការ ។ ក្នុងនោះសូម បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេស បងប្អូនប្រជាពលរដ្ឋប្រជានេសាទ មេត្តា ជ្រាបនិង កុំមានការភាន់ច្រឡំ ពេលមានលឺ សំឡេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំង នៅលើផ្ទៃសមុទ្រ និងសូមកុំធ្វើ ដំណើរឆ្លងកាត់ ឬនេសាទជុំវិញតំបន់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ ដើម្បីជៀសវាង ការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយ ជាយថាហេតុ ។ ដំណឹងនេះសូមជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនជាពិសេស បងប្អូនប្រជា នេសាទ ឲ្យបានជ្រាបយ៉ាងទូលំទូលាយ និង សហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះកងទ័ពជើងទឹកកម្ពុជា ប្រកាស ធ្វើ លំ ហាត់ បាញ់ គ្រាប់ ពិត លើ ផ្ទៃសមុទ្រ របស់មូលដ្ឋានសមុទ្ររាម ស្ថិតនៅចន្លោះកោះពូលូវ៉ៃ និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ៕
ដោយ ៖ សិលា