ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាថា ៖ ជុំវិញជម្លោះកម្ពុជា-ថៃ ដាក់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ ជុំវិញជម្លោះកម្ពុជា-ថៃ បញ្ហាព្រំដែន ស្រាប់តែឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosumarto បានអះអាងថា ការសម្រេចនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ដែលកំពុងមានបញ្ហាជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ ព្រោះកន្លងមក ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់នាំយកសំណុំរឿងជម្លោះរបស់ខ្លួនទៅដោះស្រាយគ្នានៅតុលាការអន្តរជាតិក្រុងឡាអេផងដែរ។

ទោះបីជាភាគីថៃមិនឯកភាពជាមួយយើង ក្នុងការយកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិICJ ក៏កម្ពុជា នឹងប្ដឹងទៅ ICJ លើបញ្ហានេះ ។ នាយករដ្ឋមន្ត្រីបានលើកឡើងថា ៖ ដើម្បីបញ្ចប់បញ្ហានេះ និងពន្លត់បញ្ហានេះតែម្ដង កុំឱ្យមានបញ្ហាស្រពិចស្រពិលគ្នា ជាពិសេសការធ្លាក់ចូលទៅក្នុងបំផុសរុញច្រានដោយក្រុងជ្រុលនិយមពីក្តាប់តូច នៅក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈានទៅដល់ការផ្ទុះអាវុធ និងការប្រឈមគ្នា អញ្ចឹងកិច្ចការងារនេះ គឺជាកិច្ចការ សម្រេចចិត្តរបស់រាជរដ្ឋាភិបាល ត្រូវតែប្តឹងដាក់ទៅតុលាការអន្តរជាតិយុត្តិធម៌អន្តរជាតិ ICJ ។ ប៉ុន្តែជរដ្ឋាភិបាលថៃ ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបករណី កម្ពុជារៀបចំប្ដឹងយកបញ្ហានៅមុំ៣, បញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, តាក្របី ទៅកាន់តុលាការ ICJ គឺរាជរដ្ឋាភិបាល ថៃ ចង់ ត្រឹម ចរចា រក ដំណោះស្រាយ ព្រំដែន ជាមួយ កម្ពុជា ជា លក្ខណៈ ទ្វេភាគី ដោយ ប្រើ យន្តការ គណៈ កម្មការធិការ ព្រំដែន ចម្រុះ (JBC) និង គណៈកម្មការ ព្រំដែន ទូទៅ (GBC) ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print