ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា នៅថ្ងៃទី២៣ និងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅក្រុមហ៊ុនកាស៊ីណូ “ហ្គោលដិន” ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កើតមានករណីលួចទូរស័ព្ទដោយជនសង្ស័យចំនួន ៤នាក់ មិនស្គាល់អត្តសញ្ញាណ ។ សម្ភារៈបាត់បង់រួមមាន iPhone 8 ចំនួន ១២០គ្រឿង និង iPhone X ចំនួន ២០គ្រឿង ។
ក្រោយពេលកើតហេតុ ក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ហើយកម្លាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទូច រុន នៅថ្ងៃទី២៨ ខែឧសភា វេលាម៉ោង១៩និង៣០នាទី ។
ជនសង្ស័យបានសារភាពថា មានពាក់ព័ន្ធក្នុងករណីនេះ និងបានទទួលប្រាក់ ១៨០,០០០រៀល ពីបុរសឈ្មោះ “តាហុក” ដោយបញ្ជាឲ្យស្ងៀម ។ កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យផ្សេងទៀត ។
បច្ចុប្បន្ន សំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីដំណើរការតាមច្បាប់ ៕