ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មិ នត្រឹមបានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដីឱ្យកំណត់នូវកូតា នៃអភិបាលរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរង រាជធានី-ខេត្ត ដោយកំណត់នូវកូតាចំនួនយ៉ាងតិចបំផុតពីររូបសម្រាប់ស្រ្ដី ខណៈកាលពីមុនកូតាជាអភិបាលរងនេះ មានត្រឹមតែមួយរូបប៉ុណ្ណោះទេ ។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ ។
នៅលើផេកផ្លូវការសម្តេចតេជោ មានប្រសាសន៍ថា ៖ ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅ
រាជធានីភ្នំពេញ។
សម្តេចបន្តថា ៖ បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច៖
១.យកដី ២ហិកតា ដែលទិញតម្លៃជាង
១០លានដុល្លារ សម្រាប់សាងសង់
ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួង
កិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន។
២.ការសាងសង់សម្រាប់និស្សិតស្រ្តី
ស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់
ស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូចនេះយើង
ត្រូវកសាងចំនួន ១២០បន្ទប់។
យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់
ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យ
ជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ
ផងដែរ។
ក្រោយការសាងសង់នឹងប្រគល់ជូនជា
សម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។
សម្តេចបញ្ជាក់ថា ៖ ខ្ញុំសង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការ
ចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕
ដោយ ៖ សិលា