ប្រមុខការពារជាតិថៃ ៖ បើសិនគ្មានការប្រែប្រួលទេ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមិថុនា នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥  លោកលោក Phumtham ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ Wechayachai បានបញ្ជាក់ពីគោលនយោបាយរបស់ថៃ មិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយទទួលយកយន្តការទ្វេភាគី ដែលមានស្រាប់ប៉ុណ្ណោះ ដូចជា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ជាដើម។

ប៉ុន្តែប្រមុខការពារជាតិថៃ បដិសេធយុត្តាធិការ ICJ ព្រោះមិនចង់ដើរតាមខ្សែញាក់របស់កម្ពុជា ។ លោក Phumtham បានសង្កត់ធ្ងន់បែបនេះថា ៖ «យើងត្រូវតែចៀសវាងការលេងទៅក្នុងល្បែងរបស់ពួកគេ (កម្ពុជា)»។ 

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃផ្សាយថា ៖ រដ្ឋមន្រ្តីការពារជាតិថៃ ថៃត្រូវតែដោះស្រាយម្តងមួយជំហានៗ បើបរាជ័យ ត្រូវរកមធ្យោបាយផ្សេង។ 

បើសិនគ្មានការប្រែប្រួលទេ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមិថុនា នៅរាជធានីភ្នំពេញ។ 

បន្ទាប់ពីបំពេញទស្សនកិច្ចនៅជប៉ុន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១ ខែមិថុនា បានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ យន្តការដោះស្រាយជម្លោះព្រំដែននៅតុលាការអន្តរជាតិបែបនេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជា និងប្រជាជនគាំទ្រយ៉ាងខ្លាំង។ 

ទោះបីប្រមុខការពារជាតិកម្ពុជា លើកឡើងបែបនេះ តែរដ្ឋាភិបាលថៃបានសេចក្តីថ្លែងការណ៍ ឆ្លើយតបករណី កម្ពុជារៀបចំប្ដឹងយកបញ្ហានៅមុំ៣, បញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, តាក្របី ទៅកាន់តុលាការ ICJ គឺរាជរដ្ឋាភិបាល ថៃ ចង់ ត្រឹម ចរចា រក ដំណោះស្រាយ ព្រំដែន ជាមួយ កម្ពុជា ជា លក្ខណៈ ទ្វេភាគី ដោយ ប្រើ យន្តការ គណៈ កម្មការធិការ ព្រំដែន ចម្រុះ (JBC) និង គណៈកម្មការ ព្រំដែន ទូទៅ (GBC)។ 

តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរប្តឹងបញ្ហានេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ពីព្រោះកម្ពុជាមិនចង់អង្គុយបក់ផ្សែងរឿងទាំងនេះជាមួយថៃទៀតឡើយ គឺត្រូវពន្លត់ភ្លើងតែម្តង។ 

តែសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ដែលថាទាហានថៃគ្រាន់តែបាញ់ការពារខ្លួនប៉ុណ្ណោះ ចំពោះហេតុការណ៍បាញ់គ្នាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ពិតណាស់ថា ៖ ការបកស្រាយដូចខាងលើ ពលរដ្ឋខ្មែរ ទាហានជួរមុខ និងសូមបដិសេធទាំងស្រុង និងមិនអាចទទួលយកបាននោះឡើយ។ 

ទាហានថៃជាអ្នកបាញ់ប្រហារមុន ទើបបណ្តាលឲ្យទាហានកម្ពុជាស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ពោលស្លាប់ទាំងនៅស្លៀកខោខ្លី និងមិនបានត្រៀមទុកមុន ព្រោះតែជាការលួចវាយឆ្មក់យ៉ាងកំសាកបំផុតពីសំណាក់ទាហានថៃ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print