Update៖ ករណីស្នេហាត្រីកោណ ប្រុសស្រឡាញ់ប្រុសហើយតាមបាញ់ប្រហារនៅស្រុកស្វាយអន្ទរ ជនដៃដល់បានរត់ទៅចងក.សម្លាប់ខ្លួននៅប្រទេសថៃ

ចែករំលែក៖

ខេត្តព្រៃវែង៖ ទីបំផុតជនដៃដល់ដែលបានបាញ់ ប្រហារ លើគូស្នេហ៍ជាមនុស្សប្រុសដូចគ្នា បណ្ដាលឱ្យរបួសធ្ងន់នៅស្រុកស្វាយអន្ទរ បានស្លាប់ហើយ បន្ទាប់ពីរត់គេចខ្លួន និងចងក.នៅប្រទេសថៃ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច។

គួរបញ្ជាក់ថា ករណីបាញ់ប្រហារមួយបាន​កើតឡើង​នៅ​វេលា​ម៉ោង ៩និង ៣៥​នាទី​យប់ ថ្ងៃ​ទី១ មិថុនា​ ឆ្នាំម២០២៥ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ភ្លាំង ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។

ជនរង​គ្រោះឈ្មោះ ហួរ ឡុ​ង ភេទ​ប្រុស អាយុ៣៩ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ហើយជន​បង្ក​ដែល​ជា​គូស្នេហ៍​ឈ្មោះ ឃុន ហ៊ុយ ភេទ​ប្រុស អាយុ៣៩ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​(ស្លាប់)។

បើតាមប្រភព ក្រោយកើតហេតុ សមត្ថកិច្ច បានតាមស្វែងរកចាប់ខ្លួនជនបង្ករហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៥ ស្រាប់តែមានដំណឹងមកថា ជនបង្កឈ្មោះ ឃុន ហ៊ុយ បានចងក សម្លាប់ខ្លួននៅប្រទេសថៃស្លាប់បាត់ទៅហើយ ។

បន្ទាប់ពីទទួលដំណឹងនេះសមត្ថកិច្ចជំនាញបានបន្តស្រាវជ្រាវនិងពិនិត្យឃើញថា ឈ្មោះ ឃុន ហ៊ុយ ពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។

មន្ត្រីនគរបាលស្រុកស្វាយអន្ទរ បាន​ឲ្យ​ដឹង​ថា ដើមចមដំបូង ជន​រង​គ្រោះ​ឈ្មោះ ហួរ​ ឡុ​ង ធ្លាប់​មាន​ប្រពន្ធ​ នៅ​ស្រុក​កំណើត​រួច​ហើយ។ ប៉ុន្តែ​បាន​ឈ្លោះ​បាក់បែក​គ្នា ហើយ​រូបគេ​ក៏​ចេញ​ទៅ​រកស៊ី​នៅ​ក្រុង​ប៉ោយប៉ែត ដោយបានជួបនិងស្រឡាញ់​គ្នា​ ជាមួយ​ជន​បង្ក​ឈ្មោះ​ ឃុន​ ហ៊ុយ ហើយ​បាន​រកស៊ី​និង​រួមរស់​ជាមួយ​គ្នានៅ​ទីនោះ​។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ២០២៥ គូស្នេហ៍​ប្រុស​និង​ប្រុស​មួយគូ​នេះ​ បាន​ឈ្លោះប្រកែក​គ្នា ហើយ​ជន​រង​គ្រោះ​ ហួរ ឡុ​ង បានត្រឡប់​មក​ផ្ទះនៅ​ស្រុកកំណើតឯស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ហើយ​បាន​ត្រូវ​គ្នា​ជាមួយ​ប្រពន្ធ​វិញ ចំណែក​ជន​បង្ក​ឈ្មោះ ឃុន ហ៊ុយ ដែល​ជា​គូស្នេហ៍ បាន​ព្យាយាម​ទាក់ទង​ហៅ​ជន​រង​គ្រោះ​ឲ្យ​ត្រឡប់​ទៅ​វិញជា​ច្រើន​ដង ។

តែ​ជន​រង​គ្រោះ​មិន​ព្រមទៅ ទើប​នៅ​យប់​ថ្ងៃ​ទី១មិថុនា ជន​បង្ក​បាន​បើករថយន្ត​តាម​មក​ដល់​ផ្ទះ​និង​បាញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ ដែល​កំពុង​ដេក​លើ​ផ្ទះ ត្រូវ​១​គ្រាប់​ចំ​ថ្ពាល់​ខាងស្ដាំ​ ធ្លុះ​ទៅ​គុម្ព​ត្រចៀក​រង​របួសធ្ងន់ រួច​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់។

...

ក្រោយ​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ នាំ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ នឹង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច ឲ្យ​តាម​ចាប់ខ្លួន​ជន​បង្ក លុះឥឡូវជនបង្កបានសម្លាប់ខ្លួនឯង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print