អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានបង្ហោះអត្ថបទនៅតាមបណ្តាញទំនាក់ទំនងសង្គមថា ចាប់តាំងពីការផ្ទុះការរាតត្បាតនៃជំងឺអាសន្នរោគជុំថ្មីបំផុតនៅប្រទេសស៊ូដង់ក្នុងខែកក្កដា ឆ្នាំ ២០២៤មក ជំងឺរាតត្បាតនេះបានរីករាលដាលដល់រដ្ឋចំនួន ១២ ក្នុងចំណោមរដ្ឋចំនួន ១៨ របស់ប្រទេសនេះ បណ្តាលឱ្យមានករណីឆ្លងសរុបប្រហែល ៧១០០០ ករណី ក្នុងនោះមានមនុស្សជាង ១៧៧០ នាក់បានស្លាប់បាត់បង់ជីវិត។
គេហទំព័រ «CCFR China state-controlled media » លោក Tedros បានថ្លែងនៅក្នុងអត្ថបទនេះថា ថ្មីៗនេះ ក្រុមការងារសម្របសម្រួលអន្តរជាតិសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង បានផ្តល់ជូនប្រទេសស៊ូដង់នូវវ៉ាក់សាំងជំងឺអាសន្នរោគប្រហែល ២,៩ លានដូស ដើម្បីគាំទ្រដល់ស្ថាប័នសុខាភិបាលរបស់ស៊ូដង់ក្នុងការអនុវត្តសកម្មភាពចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅក្នុងប្រទេស។ លោកTedros បានអំពាវនាវឱ្យភាគីទាំងអស់ពាក់ព័ន្ធជម្លោះប្រដាប់អាវុធនៅស៊ូដង់ឈប់បាញ់ភ្លាមៗ និងបើកច្រកសុវត្ថិភាពដើម្បីឱ្យបុគ្គលិកផ្តល់ជំនួយមនុស្សធម៌អាចចូលទៅក្នុងតំបន់នានានៃប្រទេសស៊ូដង់៕
ដោយ ៖ សិលា