រកឃើញយានយន្តល្មើសចំនួន ៣៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ២០២៥នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ​ ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​​ រកឃើញយានយន្តល្មើសចំនួន ៣៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា​ (គិតត្រឹមពីម៉ោង ១៤៖០០ថ្ងៃទី៣ ខែមិថុនា​ ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ២០២៥) បានឲ្យដឹងថា ចំនួនគោលដៅសរុប ២១១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣៨គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ២០៨គ្រឿង និងម៉ូតូ ២២៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៦៦គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៥៩គ្រឿង និងម៉ូតូ ២០៦គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ថ្ងៃ ពីថ្ងៃទី១-៤ មិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១,៥៣៦គ្រឿង, រថយន្តធំ ២៧គ្រឿង, រថយន្តតូច ៦២៥គ្រឿង, ម៉ូតូ ៨៨៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,១៣៣គ្រឿង, រថយន្តធំ ១៤គ្រឿង , រថយន្តតូច ៣៩៨គ្រឿង និងម៉ូតូ ៧២១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print