អាជ្ញាធរខេត្តព្រះសីហនុថ្ងៃស្អែកនឹងធ្វើពិធីសូត្រមន្តរំដោះគ្រោះសុំសុខតាមអបីយ៍ជំនឿកន្លែងឆ្នេរសមុទ្រធ្លាប់ឆក់ជីវិតមនុស្សផុយៗនោះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើតាមការអោយដឹងពីគេហទំពរ័រដ្ឋបាលសាលាខេត្តបញ្ជាក់ថា នៅរសៀលថ្ងៃទី២៨សីហា២០១៦ស្អែកនាវេលាម៉ោង១៤និង៣០នាទី រដ្ឋបាលខេត្តនឹងរៀបចំនិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្ត ដើម្បីសុំសេចក្តីសុខដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកំសាន្តនៅឆ្នេរសមុទ្រ ហើយកម្មវិធីនេះប្រព្រឹត្តទៅឆ្នេរអូរឈើទាលចំណុចខាងមុខតូបលេខ៦៦៦។

តាមរយៈនេះរដ្ឋបាលខេត្តក៏សូមអញ្ជើញ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ននិងអាជីវករ នៅតាមឆ្នេរសមុទ្រចូលរួមអោយបានច្រើនកុះករ។ ពិធីនេះទំនងជាធ្វើឡេីងដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់មហាជនទៅលើអបិយ៍ជំនឿខ្លះ ក្រោយពីមានហេតុការណ៍មនុស្សលង់ទឹកសមុទ្រស្លាប់ជាបន្តបន្ទាប់ មានទាំងជនជាតិខ្មែរនិងជនបរទេសនៅឆ្នេរសមុទ្រក្រុងព្រះសីហនុ៕

image

ដោយ៖ សហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print