ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានក្រុមសន្តិសុខអគារ កម្ពុជា DV ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅវេលាម៉ោង ១៦និង៣០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានព្រួតគ្នាវាយទៅលើបុរសម្នាក់ ។
ភ្លាមៗនោះកម្លាំងជំនាញផែនការងារសន្តិសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានយកភាគីទាំងសងខាងមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ។
ប្រភពដដែលបន្តថា ក្រោយឃាត់ខ្លួនយកមកសាកសួរជាលទ្ធផល បានឲ្យដឹងថា ភាគីសន្តិសុខ របស់អគារកម្ពុជា DV បានទាស់ពាក្យសម្តីជាមួយភាគីម្ខាងទៀតជាអ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុនDV នេះតែម្តង ។
គួរបញ្ជាក់ថា ភាគីទាំងពីរត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ធ្វើកិច្ចសន្យាអប់រំណែនាំ ដោយភាគីទាំងពីរបានសន្យាបញ្ចប់រឿងនេះមិនបង្កបញ្ហា ឬគុំគួនគ្នាចាប់ពីពេលនេះតទៅ ៕ដោយ៖តារា