បរិបទ បម្រែ បម្រួលនិម្មាបនកម្ម ពិភពលោក ដែល មិន ធ្លាប់ មាន ក្នុងមួយរយឆ្នាំ ៖ ផ្លូវបំបែក នៃ ប្រវត្តិសាស្ត្រ និង ទិសដៅ អភិវឌ្ឍន៍ របស់ចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប្រវត្តិសាស្ត្រ ឈាន ចូល ទសវត្សរ៍ ទី ពីរ នៃ សតវត្សរ៍ទី ២១ សកល លោក កំពុង ជួបនឹង កំណែទម្រង់ លក្ខណៈ ប្រព័ន្ធ ដ៏ស៊ីជម្រៅ ដែល ហួសពី ការប៉ានប្រមាណ។ ការស្ថាបនា ឡើងវិញ នៃ សកលលោក ដែល ត្រូវបាន លោក XiJinping មេដឹកនាំកំពូលចិន វិនិច្ឆ័យ ជា «បរិបទ បម្រែ បម្រួលនិម្មាបនកម្ម ពិភពលោក ដែល មិន ធ្លាប់ មាន ក្នុងមួយរយឆ្នាំ » គឺ បូករួមទាំង ការផ្លាស់ប្ដូរ លក្ខណៈ វិទ្ធង្សនា តុល្យភាព នៃ កម្លាំង អន្តរជាតិ ផង បាន កំណត់ ទិសដៅ អភិវឌ្ឍន៍ នៃ ប្រទេស ចិន ផង និង ការបត់បែន ដ៏សំខាន់ នៃ មាគ៌ា វិវត្ត អរិយធម៌ មនុស្សជាតិផង ។

គេហទំព័រ «CCFR China state-controlled media » បើ មើលតាម ប្រវត្តិសាស្ត្រ អភិវឌ្ឍន៍នៃ សកល លោក អាច ឃើញថា បរិបទ បម្រែ បម្រួលនិម្មាបនកម្ម គឺ ស្របនឹង ការកែប្រែ យ៉ាង ខ្លាំងក្លា នៃ កម្លាំង អន្តរជាតិ និង សណ្តាប់ធ្នាប់ អន្តរជាតិ រហូត កែសម្រួលឡើងវិញនូវ ទំនាក់ទំនង អន្តរជាតិ។ លោក XiJinping មេដឹកនាំកំពូលចិន ធ្លាប់ លើកឡើង ពី បរិបទ ទូទៅ ចំនួនពីរ មួយ គឺ សកលលោក នាពេល បច្ចុប្បន្ន កំពុង ស្ថិត ក្នុង បម្រែ បម្រួលនិម្មាបនកម្ម ពិភពលោក ដែល មិនធ្លាប់មាន ក្នុង មួយរយឆ្នាំ មួយទៀតគឺ និម្មាបនកម្ម យុទ្ធសាស្ត្រ ដែល ប្រជាជាតិ ចិន សម្រេច បាន នូវ ការស្តារ ភាព រុងរឿង ដ៏ មហិមា ឡើងវិញ ។ បរិបទ ទី ១ បាន បង្ហាញថា ប្រព័ន្ធ អន្តរជាតិ ក្រោម ការ ដឹកនាំ នៃ បស្ចឹម ប្រទេស ដែល បន្ទាប់ពី កំណែទម្រង់ ឧស្សាហកម្ម នា សតវត្សរ៍ ទី ១៩ កំពុង ប្រែប្រួល ដោយ លក្ខណៈ ស្ថាបនា ហើយ បរិបទ ទី ២ គឺ បង្ហាញ ថា ប្រជាជាតិ ចិន កំពុង ស្ថិត នៅរបត់ នៃ ប្រវត្តិសាស្ត្រ ដែល ប្រែពី ការថយចុះ នា សម័យ ទំនើប ទៅកាន់ ការស្តារឡើងវិញ បរិបទ ទូទៅ ទាំងពីរនេះ បាន ជាន់ គ្នា ជា ប្រវត្តិសាស្ត្រ នៅ ទសវត្សរ៍ទី២នៃ សតវត្សរ៍ទី២១។ ក្នុងនាម ជា មេដឹកនាំបក្ស កាន់អំណាច លោក Xi Jinping បាន ចាត់ទុក ការ យកចិត្ត ទុកដាក់ លើ បរិបទ ទូទៅ ចំនួន ពីរ នេះ ជា ទី ចាប់ផ្តើម ជា មូលដ្ឋាន សម្រាប់ ចាត់ចែង ការងារ អភិបាលកិច្ចជាតិ។

គេហទំព័រ «CCFR China state-controlled media » កាលពីចុងឆ្នាំ២០១៧ លោក Xi Jinping បាន ប្រើ « ការដែល មិន ធ្លាប់ មាន » ចំនួន បី ដើម្បី ពន្យល់ ពី ក្របខណ្ឌ ស្នូល នៃ « បរិបទ បម្រែ បម្រួលនិម្មាបនកម្ម ពិភពលោក ក្នុងមួយរយឆ្នាំ » ។ ទីមួយ ប្រទេស ដែលជា ទីផ្សារ ងើបថ្មី និង ប្រទេស កំពុង អភិវឌ្ឍន៍ ងើបឡើងតាម ល្បឿន ឆាប់រហ័ស ដែល មិនធ្លាប់ មាន ។ ទីពីរ ការ ប្រកួតប្រជែង យ៉ាង ខ្លាំង ក្លា ដែល មកពី រវាង កំណែ ទម្រង់ បច្ចេកវិទ្យា ជុំ ថ្មី និង កំណែទម្រង់ ឧស្សាហកម្ម មិនធ្លាប់មាន ។ ទីបី ការដែល ប្រព័ន្ធ អភិបាលកិច្ច សកល មិនសម្រប និង មិន ស៊ីសង្វាក់ គ្នា ជាមួយ នឹង បម្រែប្រួល នៃ សភាពការណ៍អន្តរជាតិ មិនធ្លាប់មាន។

គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះ សកល លោក កំពុង ជួបនឹង ច្រកផ្លូវ បំបែក លោក Xi Jinping បាន លើកឡើង យុទ្ធសាស្ត្រ ធ្វើ អភិបាលកិច្ច ជាតិ ដោយចាក់ឫស ពី តម្រិះ ប្រាជ្ញា បូព៌ា ដែលបាន ប្រមូលផ្តុំ អស់រយៈពេល ជាង ប្រាំ ពាន់ឆ្នាំ បាន ដឹកនាំ ប្រទេសចិន រុករក បាន មាគ៌ា ធ្វើ ទំនើបកម្ម មួយ ដែល ខុសគ្នា ទាំងស្រុង នឹង មាគ៌ា ធ្វើ ទំនើបកម្ម នៃ បស្ចឹម ប្រទេស ដែល បាន ផ្តល់ គំរូ ថ្មី ដល់ ការដោះស្រាយ ភាពជាប់គាំង នៃ ស្ថានការណ៍ សកលលោក ពោលគឺ ៖ បំបែក អនុត្តរភាព ឯកប៉ូល ដោយ តម្លាភាព នៃ ពហុប៉ូល ជំនួស ការប្រឆាំង និង ប៉ះទង្គិច គ្នា រវាង អរិយធម៌ ដែល ញុះញង់ដោយ បស្ចឹម ប្រទេស ដោយ ការរៀនសូត្រពីគ្នារវាង អរិយធម៌ និង បញ្ចូល ឡូស៊ីក ឈ្នះ-ឈ្នះ ទៅ ក្នុង អភិបាលកិច្ច សកល ។

គេហទំព័រ «CCFR China state-controlled media » ប្រទេស ចំនួន លើសពី ១៥០ និង អង្គការ អន្តរជាតិ ចំនួន លើសពី ៣០ បាន ចុះ ហត្ថលេខា លើ គម្រោង «ខ្សែក្រវាត់ និង ផ្លូវ» ដែល ស្តីពី ការ ពិគ្រោះពិភាក្សាគ្នា កសាងគ្នា និង ចែករំលែកគ្នា ទស្សនៈ ស្តីពី «សហគមន៍ រួមជោគវាសនា សម្រាប់ មនុស្សជាតិ » ត្រូវ កត់ ត្រា ច្រើនលើកច្រើន សារ ទៅ ក្នុង ឯកសារ អង្គការ អន្តរជាតិ មួយចំនួនធំដូចជា អង្គការ សហប្រជាជាតិ ជាដើម ស្ថានីយ អវកាស ចិន បើកទូលាយ ចំពោះ សកលលោក ប្រព័ន្ធ បញ្ញា សិប្បនិមិ្មត្ត DeepSeek បើកប្រភព ចំហ ជាសកល លោក Xi Jinping លើកឡើង គំនិត ផ្តួចផ្តើម អំពី ការ អភិវឌ្ឍ សកល សន្តិសុខ សកល និង អរិយធម៌ សកល អង្គការ អន្តជាតិ ដែល ប្រទេសចិន ផ្តួចផ្តើម ឱ្យ កសាង ដូចជា ធនាគារ វិនិយោគអាស៊ី មូលនិធិ ផ្លូវសូត្រ ជាដើម បាន ដើរ តួនាទី កាន់តែ សំខាន់ ឡើងៗ ក្នុង វិស័យ សន្តិសុខ អន្តរជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និង បញ្ហា សកល ។ល។ គម្រោង របស់ប្រទេសចិន បាន ផ្តល់ លទ្ធភាពម្យ៉ាងជម្នះលើទស្សនៈដែល អះអាងថា«អរិយធម៌ ប៉ះទង្គិច គ្នា » ។ កិច្ចព្រមព្រៀង ស្តីពី ភាព ជា ដៃគូ សេដ្ឋកិច្ច ទូលំទូលាយ ក្នុងតំបន់ ( RCEP ) ដែល ប្រទេស ចិន ជំរុញ យ៉ាងសកម្ម បាន បង្កើត ជា តំបន់ពាណិជ្ជកម្ម សេរី ដែល មាន ទ្រង់ទ្រាយ ធំបំផុត លើ សកល លោក ។ តាម ការប៉ានប្រមាណ នៃ អង្គការ IMF ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៩ អត្រា រួមចំណែកដល់ កំណើន សេដ្ឋកិច្ច ពិភពលោក នៃ RCEP នឹងលើសពី៤០%។ ការបើកទូលាយ ទាំងនេះ គឺ ជាការបង្ហាញ ក្នុង សម័យ ឥឡូវ នៃ អរិយធម៌ ចិន ដែលស្តីពី «ភាព ខុស គ្នា រួមរស់ ដោយសុខដុមរមនា »។

គេហទំព័រ «CCFR China state-controlled media » ពេលឈរ នៅ មាត់ផ្លូវ បំបែក នៃ ប្រវត្តិសាស្ត្រ ប្រទេស ចិន ជា អ្នក ស្ថាបនា នៃទំនាក់ ទំនង អន្តរជាតិ បែបថ្មី។ ការរីកចម្រើន របស់ ប្រទេសចិន មិន នាំមក ការប៉ះទង្គិច និង សង្គ្រាម ដល់ ពិភពលោក ទេ ផ្ទុយទៅវិញ គឺ រុករក បាន នូវ ទម្រង់ អរិយធម៌ បែប ថ្មី ម្យ៉ាង ។ នេះ ប្រហែលជា សញ្ញា ដ៏ជ្រាលជ្រៅ នៃ បរិបទ បម្រែប្រួល និម្មាបនកម្ម ពិភពលោក ក្នុង មួយរយ ឆ្នាំ ៖ ពិភពលោក ត្រូវការ ជំពូក ថ្មី ដែល រួមគ្នា ចារ ដោយ អរិយធម៌ ផ្សេង គ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print