កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញចំនួន ២៨​ បន្ទាត់ពន្ធគយពីវៀតណាម សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦

ចែករំលែក៖

ភ្នំពេញ៖​ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ នៅព្រឹកថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ក្រសួង​ពាណិជ្ជកម្ម​ មានកិត្តិយសសូមជម្រាបជូន ផលិតករ និងអ្នកនាំចេញទាំងអស់ មេត្តាជ្រាបថា ក្រោម កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើតនៅ ប្រទេសកម្ពុជា ចំនួន ២៨បន្ទាត់ពន្ធគយ ពីសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ (ដូចមានក្នុងឧបសម្ព័ន្ធ១)។

ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញដូចមានក្នុងឧបសម្ព័ន្ធ១ ដើម្បីនាំចេញទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ (0%)។ ដោយឡែក សម្រាប់បរិមាណ មុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ សូមផលិតករ និងអ្នកនាំចេញ មកដាក់ពាក្យស្នើសុំនៅ ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីខាងលើនេះ អាចទាញយកបានតាម QR Code ខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទសាធារណៈក្រសួងពាណិជ្ជកម្ម លេខ១២៦៦។

...

អាស្រ័យហេតុនេះ សូម ផលិតករ និងអ្នកនាំចេញទាំងអស់ មេត្តាជ្រាបជាព័ត៌មាន តាមការគួរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print