ឃាត់ជនសង្ស័យ៣នាក់ បញ្ជូនទៅតុលាការ២នាក់ (ដោះលែងក្មេងម្នាក់)ករណីលួចទូរស័ព្ទដៃក្នុងមន្ទីរពេទ្យ

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យ​ចំនួន៣​នាក់​ដែល​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​១​គ្រឿង​របស់​សាច់ញាតិអ្នកជម្ងឺ ​ដែលមកកំដរកូនមានជំងឺកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ ​ត្រូវកម្លាំង​នគរបាល​ឃាត់ខ្លួន​​ចំនួន២នាក់និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥​ ។ ដោយឡែកជនសង្ស័យម្នាក់ទៀត​ មិនទាន់គ្រប់អាយុត្រូវបានធ្វើកិច្ចសន្យា និងប្រគល់ឱ្យសាច់ញាតិយកទៅអប់រំបន្ត។

លោក​វរសេនីយ៍ទោ ឌី ទាវ អធិការ​នគរបាល​ស្រុក​មង្គល​បុរី​បាន​​ឱ្យដឹង​ថា ​ជនសង្ស័យទាំង​៣​នាក់​ខាងលើ រួមមាន​១-​ឈ្មោះ រ៉ី សុខ​គា ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ ២-​ឈ្មោះ ម៉េ​ង ចំរើន ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ និង៣-​ឈ្មោះ ជឿន ឆា​លី ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ រស់នៅ​ភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បុរី​ ខេត្តបន្ទាយមានជ័យ ។

លោកបញ្ជាក់​ថា​ ​ក្រោយ​ទទួល​បណ្តឹង​ពីឈ្មោះ អឿ​ង លឿម ភេទ​ស្រី​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ភូមិ​សឹង្ហ ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ បាន​ប្តឹង​ថា មានជនសង្ស័យធ្វើ​សកម្មភាព​ចូល​លួច​ទូរ​ស័​ព្ទដៃ​១​គ្រឿង​ ពណ៌​ខ្មៅ​ដែលទិញ​តម្លៃ៣២០​ដុល្លារ​​ នៅ​ពេល​ដែល​គាត់​បាន​​មកកំដរកូន​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​មិត្តភាព​កម្ពុជា​-ជប៉ុន​មង្គល​បុរី​កាលពី​យប់​ថ្ងៃ​ទី​០២ ខែមិថុនា ស្ថិត​ក្នុងភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បុរី​។

...

លោក​វរសេនីយ៍ទោ ឌី ទាវ បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​បណ្តឹង​ខាងលើរួចហើយ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បុរី បាន​ចុះ​ស្រាវជ្រាវ​ និង​​​ពិនិត្យ​​តាមកាម៉េ​រ៉ា​សុវត្ថិភាព​របស់​មន្ទី​រពេទ្យ ​ទើប​កម្លាំង​បាន​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យចំនួន​៣​នាក់​ ​និង​​នាំ​យក​ទៅសាកសួរ ​ហើយ​ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ដោយឡែក​ជនសង្ស័យ​ម្នាក់​ទៀត​អាយុ​ទើប​តែ១៣​ឆ្នាំ​ មិន​ទាន់​គ្រប់​អាយុ​ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​និងប្រគល់​ជូន​សាច់ញាតិ​មក​ទទួលយក​ទៅអប់រំ​បន្ត​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print