ភ្នំពេញ ៖ ពលរដ្ឋប្រទះឃើញសពស្រីជនរងគ្រោះ ម្នាក់ ដែលលោតសម្លាប់ខ្លួនកាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានអណ្តែតតាមដងទន្លេ ក្បែរកោះពេជ្រ រួចត្រូវបានអូសទៅក្រោមស្ពានព្រះមុន្នីវង្សថ្មី ដើម្បីស្រង់ឡើងគោក យកទៅធ្វើបុណ្យ ។ ហេតុការណ៍នេះដែរបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ នឹង ៣០នាទីព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្រោមស្ពានព្រះមុន្នីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ស្រី រ៉ាត់ ភេទស្រី អាយុ២៥ឆ្នាំ ស្រុកកំណើតនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានប្រទះឃើញសាកសពសង្ស័យជាមនុស្សស្រី បានអណ្តែតតាមមាត់ទន្លេក្បែរច្រាំង កោះពេជ្រ ។ ភ្លាមៗ ក៏មានពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ដោយខណៈនោះកម្លាំងជំនាញបាន អោយបងប្អូនប្រជានេសាទចេញទូក ជួយអូសទៅក្រោមស្ពានព្រះមុន្នីវង្សថ្មី រួចស្រង់ឡើងមកលើគោក ដើម្បីទំនាក់ទំនងរកក្រុមគ្រួសារ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចរាល់អស់ ក៏បានប្រគល់ជូនសាច់ញ្ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ដោយ៖ ជីណា
រូបកាលនៅរស់