ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនក្មេងទំនើងម្នាក់យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើកិច្ចសន្យាអប់រំ ក្រោយពីក្មេងរូបនេះ ជិះម៉ូតូរោទ៍បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋជិតខាង ។ ករណីនេះ កើតឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩និង១១នាទី តាមបណ្ដោយផ្លូវលេខ១៤៣ ស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្កអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុំ រាជ្យ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ ទីលំនៅបច្ចុប្បន្នភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន)។ មានកម្រិតជាតិអាកល់ 1.511mg/L ។វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក Yamaha MX king ពណ៌ក្រហម ផលិតឆ្នាំ2022 ពាក់ផ្លាកលេខ លេខតួ117302 ភ្នំពេញ 1JY-0524។
ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញ សូមគោលការអប់រំរយៈពេល៤៨ម៉ោងនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើអនាម័យ និងហៅក្រុមគ្រួសារមកធ្វើកិច្ចសន្យាអប់រំ ចំណែកមធ្យោបាយម៉ូតូសូមគោលការណ៍រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយៈពេល០៣ខែ ៕