ក្រុមជម្រើសជាតិអេស្ប៉ាញបានយកឈ្នះបារាំងយ៉ាងរំភើបញាប់ញ័រដោយលទ្ធផល 5-4 កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ជូនក្រុមម្ចាស់ជើងឯកទៅកាន់វគ្គផ្តាច់ព្រ័ត្រ Nations League ជាលើកទីបីរបស់ពួកគេ ដែលពួកគេនឹងជួបជាមួយប្រទេសជិតខាង ព័រទុយហ្គាល់នៅថ្ងៃអាទិត្យ។
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបអេស្ប៉ាញបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនៅក្នុងតង់ទីមួយនាំមុខ 2-0 ជាមួយនឹងគ្រាប់បាល់ដ៏ល្អដោយ Nico Williams និង Mikel Merino ក្នុងរយៈពេល 25 នាទី។
តារាឆ្នើមរបស់អេស្ប៉ាញ Yamal វ័យ 17 ឆ្នាំបានបន្ថែមគ្រាប់ទី 3 ពីការស៊ុតបាល់ប៉េណាល់ទី 9 នាទីក្នុងតង់ទីពីរ មុនពេលមិត្តរួមក្រុម Barcelona របស់គាត់ Pedri ស៊ុតបញ្ចូលទីទី 4 យ៉ាងអស្ចារ្យ តិចជាងមួយនាទីក្រោយមក។
គ្រាប់បាល់បានបនបង្កើតឡើង ខណៈដែលខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏បានស៊ុតបាល់ប៉េណាល់ទីតាមពីក្រោយមុនពេល Yamal បន្ថែមគ្រាប់ទីប្រាំរបស់អេស្ប៉ាញនៅនាទីទី 67 ដើម្បីបំពេញទម្រង់លេងដ៏គួរឲ្យរំភើបជក់ចិត្ត។
ការប្រកួតរបស់ក្រុមទងពីរកាន់តែចាប់អារម្មណ៍ខ្លាំងឡើងៗនៅពេលមាន់គកបារាំងបន្តតាមពីក្រោយយ៉ាងប្រកៀកដោយការស៊ុតបាល់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលពី Rayan Cherki គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Dani Vivian និងការបញ្ចប់ទីរបស់ Randal Kolo Muani បានធ្វើឱ្យអេស្ប៉ាញមានការរំជើបរំជួល។ ប៉ុន្តែចុងក្តោយអេស្ប៉ាញបានកក់កៅអីជាមួយគូប្រជែងព័រទុយហ្គាល់របស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ។
អេស្បាញលេងល្អខ្លាំងក្រោមការដឹកនាំរបស់គ្រូបង្វឹក Luis de la Fuente ដោយចាញ់តែម្តងគត់ក្នុងរយៈពេលជាងពីរឆ្នាំ ដែលបានជួយឱ្យពួកគេឈ្នះជើងឯកអឺរ៉ុបកាលពីឆ្នាំមុនជាមួយនឹងជ័យជម្នះលើក្រុមអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រ។