លោក អភិបាលក្រុងស្វាយរៀង នាំយកសម្ភារ: គ្រឿងឧបភោគបរិភោគនិងថវិកា ចុះសួរសុខទុក្ខមេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ផ្នែកសឹករងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ណុបចំរើន ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាល ក្រុងស្វាយរៀងនិងជាអភិបាលក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកសម្ភារ: គ្រឿងឧបភោគបរិភោគនិងថវិកា ចុះសួរសុខទុក្ខមេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ផ្នែកសឹករងក្រុងស្វាយរៀង ដែលប្រចាំបញ្ជា២៤/២៤ម៉ោងនៅបញ្ជាការផ្នែកសឹករងក្រុង ដើម្បីត្រៀមកម្លាំងអនុវត្ត នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ។

ក្នុងឪកាសនោះ ក៏មានការចូលរួមអមដំណើរដោយលោក អភិបាលរងក្រុង
លោក នាយករដ្ឋបាលសាលាក្រុង ព្រមទាំងសហការីជាច្រើននាក់ផងដែរ។

លោក ណុបចំរើន អភិបាលក្រុង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខអំពីសំណាក់ លោក ប៉េង ពោធិសា អភិបាល នៃគណ:អភិបាលខេត្ត និងថ្លែងនូវការកោតសរសើរលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ត្រូវរួមកម្លាំងគ្នា ជាធ្លុងមួយ ត្រៀមកម្លាំងអនុវត្តយ៉ាងមុឺងម៉ាត់នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា របស់យើង។

លោកអភិបាល បានជូនពរដល់មេបញ្ជាការ មេបញ្ជាការរង និងកងកម្លាំង សូមមានសុខភាពល្អ កម្លាំងមាំមួន និងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ។

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print