សម្ដេចធិបតី​ អញ្ជើញ​ជាអធិបតី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធិផលនានាក្នុងខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ​២០២៥មេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធិផលនានាក្នុងខេត្តរតនគិរី ។

ខេត្តរតនៈគិរីជាខេត្តជាប់ព្រំដែននៃភាគឦសានប្រទេសដែលពីមុនជាខេត្តដាច់ស្រយាលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធស្ទើតែគ្រប់ប្រភេទ។ ក្រោមម្លប់នៃសុខសន្តិភាព ជាមួយនឹងការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ បានធ្វើឱ្យខេត្តរតនៈគិរីមានវឌ្ឍនភាពជាបន្តបន្ទាប់ជាមួយសមិទ្ធផលនានាជាពិសេសសមិទ្ធផលក្នុងវិស័យអប់រំដែលត្រូវបានកំណត់ជាអាទិភាពខ្ពស់ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

...

ជាក់ស្តែងសមិទ្ធផលដែលកំពុងនឹងសម្ពោធដាក់ឱ្យដំណើរការនេះ គឺបាននឹងបន្តបម្រើ និងលើកកម្ពស់វិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ ដើម្បីពង្រឹងខឿនចំណេះដឹង និងសក្តានុពលនៃការអភិវឌ្ឍសមត្ថភាព ក្នុងការចាប់យកអាជីពការងារកាន់តែល្អប្រសើរសម្រាប់លើកស្ទួយកម្រិតជីវភាពរស់នៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញចាប់ពីនីតិកាលទី១ និងបន្តរហូតមកដល់បច្ចុប្បន្ន នីតិកាលទី៧ នៃរដ្ឋសភា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print