«សេណារីយោ»៖​ ការចរចាព្រំដែនកម្ពុជា-ថៃ នឹងចាប់ផ្តើមនៅថ្ងៃទី ១៤ មិថុនា ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ «សេណារីយោ»ថា ការចរចាព្រំដែនកម្ពុជា-ថៃ នឹងចាប់ផ្តើមនៅថ្ងៃទី ១៤ មិថុនា ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ។​ មុនថ្ងៃចរចាផ្លូវការមកដល់ យោធាថៃ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលថៃ បានកំពុងដាក់សម្ពាធលើកម្ពុជាតាមរយៈប្តូរម៉ោង ចេញ-ចូល និង បិទព្រំដែនតំបន់មួយចំនួនជាមួយកម្ពុជា។

ការបិទនេះ មន្ត្រីជំនាញផ្នែកស្រាវជ្រាវ មើលឃើញថា ថៃប្រើ «យុទ្ធសាស្ត្រ៣» មានដូចជា​៖​ ទី១៖ ដាក់សម្ពាធនយោបាយមកលើប្រទេសកម្ពុជា ដែលថៃទាមទារឱ្យដកកងទ័ពពីតំបន់មុំបី តែកម្ពុជាមិនអាចធ្វើបានតាមការស្នើសុំរបស់ថៃ។​ ,ទី២ ថៃចង់ដាក់សម្ពាធមកលើកម្ពុជា ដើម្បីយកទម្ងន់ចរចានៅថ្ងៃប្រជុំ នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២៥ខាងមុខ ។ និងទី៣ គឺថៃចង់ដាក់សម្ពាធមកលើកម្ពុជា ផ្នែកសេដ្ឋកិច្ច សង្គម ដើម្បីបង្ហាញចេតនាចង់ចរចាទ្វេភាគី ដោយថៃមិនចង់នាំយកបញ្ហានេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។

ប៉ុន្តែការបិទ ឬប្តូរម៉ោងព្រំដែននេះ អ្នកសេដ្ឋកិច្ចយល់ថា នឹងនាំឱ្យប៉ះពាល់ដល់បញ្ហាចំនួន២ ទី១ ប៉ះពាល់ដល់ប្រទេសអ្នកផលិត និងទី ២ ប្រទេសអ្នកប្រើប្រាស់។ សម្រាប់ប្រទេសកម្ពុជា ជាអ្នកប្រើប្រាស់មិនមានផលប៉ះពាល់ទេ ផ្ទុយទៅវិញជាការជំរុញការផលិតក្នុងស្រុកកាន់តែខ្លាំង។​ ចំណែកថៃវិញការបិទច្រក នឹងនាំឱ្យទំនិញផលិតសល់ចាក់ចោល ហើយនឹងប្រឈមផលិតលើសពីតម្រូវការ ហើយប្រសិនយើងអ្នកប្រើប្រាស់ខ្វះ អាចរកទំនិញជំនួសវិញបាន។

យោងតាមតួលេខពាណិជ្ជកម្មឆ្នាំ ២០២៤ កម្ពុជានាំទៅថៃជាង ១.១ ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង ៥.២ពាន់លានដុល្លារ គឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤.១ពាន់លានដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជា នាំចេញទៅថៃជាង២០០លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង១.៥ពាន់លានដុល្លារ។

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សង្កត់ធ្ងន់ថា ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។

...

ក្រុមអ្នកជំនាញនានា បានមើលឃើញថា បន្ទាប់ពីប្តូរម៉ោង និង បិទព្រំដែន ដោយឯកតោភាគី ក្រុមយោធាថៃ ដែលកំពុងមានជម្លោះផ្ទៃក្នុងនយោបាយខ្លួនឯង នឹងបន្តរៀបចំនូវយុទ្ធសាស្ត្រដាក់សម្ពាធមកលើកម្ពុជាបន្ថែមទៀត គឺអាចនឹងប្រើសេណារីយោ បិទបណ្តាញភ្លើងអគ្គិសនី​ តាមព្រំដែនជាមួយកម្ពុជា ឬប្រព័ន្ធសេវានានា ដោយឯកតោភាគីដូចបិទព្រំដែនដែរ។​ ដូច្នេះ ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយត្រៀមលក្ខណៈទុកជាមុន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print