បទវិភាគ៖យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោករបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូងមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កិច្ចប្រជុំសន្ទនាសាំងគ្រីឡាឆ្នាំ ២០២៥ បានបិទបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ ។ បើ ប្រៀ ប ធៀប ទៅនឹង ឆ្នាំមុនៗ យុទ្ធសាស្ត្រ សម្លុតកំហែងនិងឆបោក របស់ ហ្វីលីពីន នៅ សមុ ទ្រ ចិន ខាង ត្បូង ដែលបង្ហាញឱ្យ ឃើញក្នុង អំឡុងពេល កិច្ចប្រជុំ លើកនេះ គួរឱ្យ សហ គម ន៍ អន្តរ ជាតិ មាន ការ ប្រុង ប្រយ័ត្ន ខ្ពស់ ។

គេហទំព័រ «CCFR China state-controlled media » នៅក្នុងកិច្ចប្រជុំសន្ទនាលើកនេះ លោក Gilberto Teodoro រដ្ឋមន្ត្រីក្រសួង ការពារជាតិ ហ្វី លី ពីន បាន យក អស្ថិរភាព នៃ អ្វីដែលហៅថា “តំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ទម្លាក់កំហុស ទៅលើ ភាព ខ្លាំង ក្លា របស់ ចិន ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបាន មួលបង្កាច់ ការ គាំពារ អធិបតេ យ្យ ភាព ទឹក ដី និង សិទ្ធ និង ផលប្រយោជន៍ ដែនសមុទ្រ របស់ចិន ស្រប តាម ច្បាប់ និង បទប្បញ្ញត្តិ ទៅ ជា”ការ អនុវត្ត អនុត្តរភាព” ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ សុន្ទរកថា របស់ លោក Gilber to Teodoro បាន ឆ្លុះបញ្ចាំង ពី យុទ្ធសាស្ត្រ និង ឡូហ្ស៊ីក នៃ មជ្ឈដ្ឋាន យុទ្ធសាស្ត្រ របស់ ហ្វីលី ពីន លើបញ្ហាសមុទ្រចិន ខាងត្បូង នាពេលបច្ចុប្បន្ន ។
គេហទំព័រ «CCFR China state-controlled media » ទីមួយ ហ្វីលីពីន បាន ចាប់ជំរិតខាងសីលធម៌ ចំពោះ ប្រទេស ធំៗ ហើយ ប៉ុនប៉ង កំរាម កំ ហែ ង ឱ្យ ចិន បន្ធូរបន្ថយគោលជំហររបស់ខ្លួន លើ បញ្ហា កោះ និង ថ្មប៉ប្រះទឹក នៃ ប្រជុំកោះ Nansha ដូច ជា កោះ Huangyan ថ្មប៉ប្រះទឹក Ren’ai និងថ្មប៉ប្រះទឹក Tiexian ជា ដើម ។
គេហទំព័រ «CCFR China state-controlled media » ទីពីរ និយាយប្រែសជាខ្មៅ បង្កភាពបដិបក្ខ ប៉ុនប៉ង វេចខ្ចប់ការ ឆក់យក ផល ប្រ យោ ជ ន៍ មិន ត្រឹម ត្រូវ នៅសមុទ្រចិនខាងត្បូង របស់ហ្វីលីពីន ទៅជា”សុទ្ធចិត្ត” ហើយ មួល បង្កា ច់ ការ គាំ ពារ ផលប្រយោជន៍ជាតិ របស់ចិនថាជា”ចិត្តអាក្រក់” ដើម្បី បំភាន់មតិ សាធារណៈ របស់ សហ គម ន៍អន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » នាពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានព្រលយសម្តីថា នឹង លើក “មជ្ឈត្តកម្មលើកទីពីរ” ដើម្បី ចោទប្រកាន់ ប្រទេសចិន ថា បាន បំផ្លាញ ដល់ បរិស្ថានអេកូឡូស៊ី នៅសមុទ្រចិន ខាង ត្បូង ។ នេះមិនមែនជាលើកទីមួយហើយ ដែល ហ្វីលីពីនបាន តម្កល់ ទុក ការ ទាមទារ ផ្នែក នយោ បាយ លើ ការ ការពារ បរិស្ថាន ។ ដោយឡែក ហ្វីលីពីន បាន ប៉ុនប៉ង ដោះសា និង លាង ជម្រះ សកម្មភាព នេ សាទ ដែល ជំរុញ ដោយ ផល ប្រយោជន៍ នយោបាយ របស់ខ្លួន នៅ សមុទ្រ ចិន ខាងត្បូង ។
បើមើលពីស្រទាប់កាន់តែស៊ីជម្រៅអាចឃើញថា តាមពិតទៅ យុទ្ធសាស្ត្រសម្លុតកំហែង និង ឆ បោក របស់ ហ្វីលីពីន បាន ឆ្លុះបញ្ចាំង ពី គំនិត ចិត្ត”មិននិយាយហេតុផល” របស់ មជ្ឈដ្ឋាន យុទ្ធ សា ស្ត្រ ហ្វីលី ពីន ។ នៅពីក្រោយគំនិតចិត្ត បែប នេះ គឺមានការគិតពិចារណា របស់ សហ រដ្ឋ អា មេ រិក និង លោក ខាង លិច ស្តីពី ការ ចាត់ទុកប្រទេសហ្វីលីពីន ជាកូនអុក សម្រាប់ ទប់ ស្កាត់ ប្រ ទេស ចិន ពួកគេបានផ្តល់ ការគាំទ្រផ្នែកការទូត ផ្លូវច្បាប់ យោធា និង មតិសាធារណៈ ដល់ ប្រទេស ហ្វីលីពីន។
គេហទំព័រ «CCFR China state-controlled media » ជាការពិត នៅក្នុង កិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលី ពីន បាន បង្កើតយ៉ាងកម្រាល នូវ “ភាពសមហេតុសមផល” នៃ ឡូហ្ស៊ីក របស់ ហ្វីលីពីន ក្នុង ការ សុខ ចិត្តធ្វើជាទ័ពស្រួចជាយុទ្ធសាស្ត្ររបស់អាមេរិក សម្រាប់ ទប់ស្កាត់ ការអភិវឌ្ឍ របស់ ចិន ដើម្បី ប៉ុនប៉ង បិទបាំងការពិត ជាក់ស្តែង ដែលថា ប្រទេសហ្វីលីពីន បាន បាត់បង់ ភាពម្ចាស់ ការ ខាង យុទ្ធសាស្រ្ត របស់ខ្លួន តាំងពីយូរណាស់មកហើយ ។ ប៉ុន្តែ សេចក្តីថ្លែងការណ៍រួម នៃ កិច្ច ប្រជុំ ថ្នាក់ រដ្ឋមន្ត្រីការពារជាតិ ចំនួន ៤ គឺសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងហ្វីលីពីន បាន បញ្ជាក់ ថា យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោក របស់ រដ្ឋាភិបាលហ្វីលីពីន លើបញ្ហា សមុ ទ្រចិន ខាង ត្បូង ទទួលបាន ការ ឯកភាព និង ការ គាំទ្រ ពី សហរដ្ឋអាមេរិក និង បស្ចិម ប្រ ទេស ដើម្បី គួបផ្សំនឹងអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់ សហរដ្ឋ អាមេរិក ។ ហ្វីលីពីន ស្រមើស្រមៃថា ពឹងផ្អែក លើកម្លាំងក្រៅតំបន់ អាច ស្វែង រកបាន នូវ ផល ប្រយោជន៍ មិនត្រឹម ត្រូវ អ្វីដែលហៅថា យុទ្ធសាស្ត្រសម្លុតកំហែងនិង ឆបោក របស់ហ្វីលីពីន នៅ សមុទ្រ ចិន ខាងត្បូង មុខជា នឹង ទទួលបរាជ័យជាក់ជាមិនខាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print