លោកបណ្ឌិតគិន ភា ៖ បញ្ហាព្រំដែនជាមួយប្រទេសថៃ សូមបងប្អូនរក្សានូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌ និងស្តាប់តាមគោលការណ៍របស់រាជរដ្ឋាភិបាលយើង

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា ៖ ជុំវិញភាពតានតឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ សូមបងប្អូនរក្សានូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌ និងស្តាប់តាមគោលការណ៍របស់រាជរដ្ឋាភិបាលយើង។ សូមទុកចិត្តលើរាជរដ្ឋាភិបាលយើង។

សូមបងប្អូនកុំនិយាយភាសាពួកគេទៅកាន់ពួកគេវិញ, សូមបងប្អូននិយាយភាសាមនុស្សក្នុងនាមជាពលរដ្ឋនៃរដ្ឋស៊ីវីល័យដែលមានប្រវត្តិសាស្ត្រយូរលង់និងឫសគល់វប្បធម៌និងអារ្យធម៌រឹងមាំ។ សូមកុំធ្លាក់ក្នុងឧបាយកលដែលគេចង់ឱ្យយើងបង្កចលាចល។ យើងមិនស្លាប់ទេ យើងអាចស៊ូទ្រាំបាន ឱ្យតែយើងរួមសាមគ្គីគ្នាក្នុងចង្វាក់បេះដូងតែមួយនៃមហាគ្រួសារខ្មែរយើង។

...

សូមកុំញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ឬការប្រឆាំងនឹងផលិតផលឬសេវាកម្មប្រទេសជិតខាងយើង ដើម្បីជៀសវាងការចោទប្រកាន់ថាយើងជាអ្នកបង្ករឿង។ ការទទួលយកឬមិនទទួលយកផលិតផលឬសេវាកម្មណាមួយ ជាការគិតប្រកបដោយសតិសម្បជញ្ញៈនិងឧត្តមគតិរបស់បុគ្គលម្នាក់ៗ, សូមកុំញុះញង់ឱ្យសោះ៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print