លោក Trump ព្រមាន លោក Musk ថា ប្រសិនបើលោក Musk ផ្តល់មូលនិធិទៅឱ្យគណបក្សប្រជាធិបតេយ្យ នោះ នឹងប្រឈមមុខនឹង “ផលវិបាកដ៏ធ្ងន់ធ្ងរ”

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៧ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Trump ប្រធានាធិបតីអាមេរិកបានថ្លែងថា ប្រសិនបើលោក Elon Reeve Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX ផ្តល់មូលនិធិដល់បេក្ខជនគណបក្សប្រជាធិបតេយ្យ ដែលប្រឆាំងនឹងច្បាប់ថវិការបស់គណបក្សសាធារណរដ្ឋ នោះ លោក Elon Reeve Musk នឹងប្រឈមមុខនឹង “ផលវិបាកដ៏ធ្ងន់ធ្ងរ” ។

លោក Trump បានបន្តថា “ប្រសិនបើលោក Musk ធ្វើបែបនេះ គាត់នឹងបង់ថ្លៃសម្រាប់វា” ។ ប៉ុន្តែលោក Trump មិនបានបង្ហាញពីវិធានការជាក់លាក់នោះទេ។
គេហទំព័រ «CCFR China state-controlled media » លោក Trump បានបន្ថែមថា លោកគ្មានចេតនាកែលម្អទំនាក់ទំនងជាមួយលោក Musk នោះទេ លោកថា «ខ្ញុំគិតថាទំនាក់ទំនងរបស់យើងបានចប់ហើយ»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print