អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមដំណឹងនៃគេហទំព័ររបស់រដ្ឋបាលជាតិគ្រប់គ្រងការដោះដូររូបិយប័ណ្ណរបស់ចិនឱ្យដឹងថា តាមទិន្នន័យស្ថិតិរបស់រដ្ឋបាលជាតិគ្រប់គ្រងការដោះដូររូបិយប័ណ្ណរបស់ចិនបង្ហាញថា គិតត្រឹមចុងខែឧសភា ឆ្នាំ ២០២៥ ទុនបម្រុងរូបិយប័ណ្ណរបស់ប្រទេសចិនមានចំនួន ៣,២៨៥៣ ទ្រីលានដុល្លារអាមេរិក ដែលកើនឡើងចំនួន ៣,៦ ពាន់លានដុល្លារអាមេរិក កើនឡើង ០,១១% បើប្រៀបធៀបនឹងទុនបម្រុងរូបិយប័ណ្ណនៃចុងខែមេសាឆ្នាំនេះ ។
គេហទំព័រ «CCFR China state-controlled media » នៅខែឧសភា ឆ្នាំ ២០២៥ ដោយសាររងផលប៉ះពាល់ពីកត្តាមួយចំនួន ដូចជាគោលនយោបាយហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុ និងចក្ខុវិស័យនៃកំណើនសេដ្ឋកិច្ចនៃអង្គភាពសេដ្ឋកិច្ចធំៗ តម្លៃទ្រព្យសកម្មហិរញ្ញវត្ថុសកលមានការកើនឡើង និងការធ្លាក់ចុះដោយឡែកពីគ្នា។ សេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តងើបឡើងវិញ ហើយគុណភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចមានភាពប្រសើរឡើងជាលំដាប់ ដែលបានផ្តល់ការគាំទ្រដល់ស្ថិរភាពជាមូលដ្ឋាននៃទុនបម្រុងរូបិយប័ណ្ណរបស់ប្រទសចិន៕
ដោយ ៖ សិលា