អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី៨ខែមិថុនា លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានថ្លែង ថា ភាគីទាំងពីរ ថៃនិងកម្ពុជា បានឯកភាពគ្នា កែសម្រួល ទីតាំង ដាក់ពង្រាយ កម្លាំង កងទ័ព នៅ តំបន់មាន ជម្លោះ តាមព្រំដែន កាលពី ចុងខែឧសភា ដើម្បីបន្ធូរបន្ថយ ស្ថានការណ៍ តានតឹង ។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Paetongtarn Shinawatra បានបង្ហោះសារ តាមបណ្តាញ ទំនាក់ទំនងសង្គម ថា ឆ្លងតាម ការពិគ្រោះពិភាក្សា ជាមួយ ភាគីកម្ពុជា ភាគីទាំងពីរ បាន ឯកភាពគ្នា កែសម្រួល ការ ដាក់ពង្រាយ កម្លាំង កងទ័ព នៅ តំបន់ កើតមាន ជម្លោះ ដើម្បី កាត់បន្ថយ ការបដិបក្ខគ្នា ក៏ដូចជា បង្ក បរិយាកាស សហប្រតិបត្តិការ សម្រាប់ គណៈកម្មការ ព្រំដែនចម្រុះ រវាងប្រទេស ទាំងពីរ បើក កិច្ចប្រជុំនៅ ថ្ងៃទី១៤ខែមិថុនា ខាងមុខនេះ ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា បាន បង្ហោះសារ តាមបណ្តាញ ទំនាក់ទំនង សង្គមថា ដើម្បី ចៀសវាង កើតមាន ការប៉ះទង្គិច ទ្រង់ទ្រាយធំ គឺចាំបាច់ ត្រូវ កែសម្រួល កម្លាំង កងទ័ព នៅតំបន់ មាន ជម្លោះ រវាងកម្ពុជា និងថៃ ។
គេហទំព័រ «CCFR China state-controlled media » សូមរំលឹកថា កាលពីថ្ងៃ ទី២៨ខែឧសភា កងទ័ព ប្រទេសកម្ពុជា និងថៃបាន កើតមាន ការប៉ះទង្គិចគ្នា រយៈពេលខ្លី នៅតំបន់ មាន ជម្លោះ តាមព្រំដែន ដែលបាន បាញ់គ្នាអស់ រយៈពេល ១០នាទី ហើយ ទាហានកម្ពុជា មួយនាក់ បានស្លាប់បាត់បង់ ជីវិតក្នុង ការប៉ះទង្គិច លើកនេះ ៕
ដោយ ៖ សិលា