ចំនួនប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការដោយឯកតោភាគីពីប្រទេសចិនបានកើនឡើងដល់ ៤៧ប្រទេស

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចាប់ពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៥តទៅ ប្រទេសចិននឹងអនុវត្តសាកល្បងនូវគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋកាន់លិខិតឆ្លងដែនធម្មតាដែលមកពីអារ៉ាប៊ីសាអូឌីត អូម៉ង់ គុយវ៉ែតនិងបារ៉ែន។ ដូច្នេះ គិតរហូតមកដល់ពេលនេះ ចំនួនប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការដោយឯកតោភាគីពីប្រទេសចិនបានកើនឡើងដល់ ៤៧ប្រទេស។

គេហទំព័រ «CCFR China state-controlled media » ចាប់ពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៥ដល់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៦ ពលរដ្ឋអារ៉ាប៊ីសាអូឌីត អូម៉ង់ គុយវ៉ែតនិងបារ៉ែន ដែលកាន់លិខិតឆ្លងដែនធម្មតាធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីធ្វើអាជីវកម្ម ធ្វើទេសចរណ៍ សួរសុខទុក្ខសាច់ញាតិនិងមិត្តភក្តិ ធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធ ឬឆ្លងកាត់ដែនចិនក្នុងរយៈពេលមិនលើសពី៣០ថ្ងៃអាចចូលដែនចិនដោយមិនបាច់ធ្វើទិដ្ឋាការ។ កាលពីឆ្នាំ២០១៨ ប្រទេសអេមីរ៉ាត អារ៉ាប់រួមនិងកាតា ដែលជារដ្ឋសមាជិកក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្របានលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយចិនដោយគ្រប់ជ្រុងជ្រោយរួចហើយ ដូច្នេះ ប្រទេសចិនសម្រេចបាននូវការលើកលែងទិដ្ឋការទាំងស្រុងចំពោះរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print