នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៨​  ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជាលទ្ធផល  កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានបង្ក្រាបជាក់ស្តែងករណី “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀង យ៉ុាហៀវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។  ​ វត្ថុតាងចាប់យករួមមាន៖

១.ក្រាមពណ៌សថ្លាជាគ្រឿងញៀន ចំនួន ២កញ្ចប់ថង់

២.បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន២

៣.សំបកកញ្ចប់បារី សម្រាប់ទុកគ្រឿងញៀន ចំនួន១

៤.ទូរសព្ទដៃចំនួន ៣គ្រឿង

៥.ម៉ូតូចំនួន ១គ្រឿង

៦.ដាវកែច្នៃចំនួន ១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង បានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ  ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print