Robert Lewandowski ដើរចេញពីជម្រើសជាតិប៉ូឡូញក្នុង ‘សង្រ្គាម’ ជាមួយអ្នកគ្រប់គ្រង និងមិត្តរួមក្រុម

ចែករំលែក៖

ខ្សែប្រយុទ្ធRobert Lewandowski បានប្រកាសថាគាត់នឹងមិនលេងឱ្យប្រទេសប៉ូឡូញទៀតទេក្រោមការដឹកនាំរបស់អ្នកចាត់ការបច្ចុប្បន្ន បន្ទាប់ពីបាត់បង់តំណែងជាប្រធានក្រុម។

គ្រូបង្វឹកប៉ូឡូញលោក Michal Probierz បានធ្វើការសម្រេចចិត្តជំនួស Lewandowski ជាប្រធានក្រុមជម្រើសជាតិដោយដាក់កីឡាករ Piotr Zielinski ជំនួសវិញខណៈសហព័ន្ធបាល់ទាត់ប៉ូឡូញបាននិយាយថា “គ្រូបង្វឹកបានជូនដំណឹងដោយផ្ទាល់ទៅកីឡាករ Robert Lewandowski ក្រុមទាំងមូល និងបុគ្គលិកហ្វឹកហាត់អំពីការសម្រេចចិត្តរបស់គាត់” ។

Lewandowski បានឆ្លើយតបភ្លាមៗតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ដោយគិតពីកាលៈទេសៈ និងការបាត់បង់ទំនុកចិត្តលើគ្រូបង្វឹកក្រុមជម្រើសជាតិប៉ូឡូញ ខ្ញុំបានសម្រេចចិត្តលាឈប់ពីការលេងឱ្យក្រុមជម្រើសជាតិប៉ូឡូញ ដរាបណាគាត់នៅតែជាគ្រូបង្វឹក”។

កីឡាករវ័យ 36 ឆ្នាំគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ប៉ូឡូញជាមួយនឹង 85 គ្រាប់សម្រាប់ប្រទេសរបស់គាត់ក្នុងការបង្ហាញខ្លួន 158 ប្រកួត ហើយបានកាន់តំណែងជាប្រធានក្រុមតាំងពីឆ្នាំ 2014 ។ 

ចំណែកលោកProbierz បានមកជំនួស Fernando Santos ដែលត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការប៉ូឡូញក្នុងឆ្នាំ 2023 ដោយនាំពួកគេទៅ Euro 2024 ដែលក្រុមរបស់គាត់គឺជាក្រុមដំបូងដែលត្រូវបានកាត់ចេញ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print