រយះពេល២ខែកន្លងផុតទៅក្រោយមហារសោដនាដកម្មបង្ករឡើងដោយព្រះម៉ែធូរណីមក ពលរដ្ឋនេប៉ាល កំពុងរស់នៅយ៉ាងទុក្ខលំបាកដដែលបើទោះបីមានភាពប្រសើរជាងមុនខ្លះក៏ដោយ។
នៅពេលនេះបណ្តាសាលារៀនរម្មណីយដ្ឋានBasantapur Durbar និងPatan Durbar ស្ថិតនៅក្នុងទីក្រុងKathmandu បានរៀបចំបោសសម្អាតប្រមូលកំនរបាក់បែកទុកមួយកន្លែង ដើម្បីឲ្យអ្នកទេសចរណ៍អាចទៅកម្សាន្តនៅទីនោះបាន។
តំបន់មួយចំនួនដំណើរការឡើងវិញជួយឲ្យជីវិតរស់នៅរបស់ពលរដ្ឋមានភាពប្រសើរជាងមុនបន្តិចប៉ុន្តែនៅមានពលរដ្ឋរាប់ពាន់នាក់កំពុងរស់នៅក្នុងជំរុំដែលផ្តល់ជួនដោយអង្គការអន្តរជាតិ ដោយសារតែផ្ទះរបស់ពួកគាត់ត្រូវបំផ្លាញទាំងស្រុងក្នុងការរញ្ជួយដីពីរលើកផ្ទួនៗគ្នា ។ ដោយជីវភាពខ្វះខាតពួកគតាត់មិនអាចសាងសង់ផ្ទះសម្រាប់ការរស់នៅបានឡើយ។ អ្វីដែលជាផលលំបាករបស់ពលរដ្ឋនាពេលនេះ ក្រោយពីផ្ទះបាក់បែកគ្មានទីជម្រក ពលរដ្ឋកំពុងប្រឈមនិងគ្រោះទឹកជំនន់បាក់ដីរយះពេលប៉ុន្មានថ្ងៃកន្លងមក។
ដើម្បីស្ថាបនាប្រទេសជាតិឡើងវិញ រដ្ឋាភិបាលនេប៉ាល់នឹងត្រូវចំណាយពេលវេលាយ៉ាងយូហើយត្រូវចំណាយប្រាក់យ៉ាងតិច6,6ពាន់លានដុល្លារសម្រាប់កសាងឡើងវិញ។
នៅរដូវភ្លៀងចូលមកដល់ទុក្ចលំបាកបានគ្រប់ដណ្តប់ទៅលើពលរដ្ឋនេប៉ាលកាន់តែច្រើនឡើងដោយត្រូវរស់នៅក្រោមភ្លៀងខ្យល់ផ្គររន្ទះ។ ការរស់នៅរបស់ពលរដ្ឋគឺគ្មានសុវត្ថិភាពនោះឡើយ ដែលត្រូវប្រឈមនិងបញ្ហាជាច្រើនមិនអាចដោះស្រាយបាន ។ រញ្ជួយដីកន្លងមកធ្វើឲ្យពលរដ្ឋនេប៉ាលភ័យខ្លាច មិនដឹងថាពេលណាវានឹងកើតឡើងម្តងទៀតនោះឡើយ។ គ្រាន់តែក្នុងរយះពេលដ៏ខ្លីពលរដ្ឋនេប៉ាល់ត្រូវប្រឈមនឹងគ្រោះរញ្ជួយដី២លើក ធ្វើឲ្យអ្នកខ្លះពេលនេះបើទោះមានផ្ទះថ្មក៏មិនហ៊ានចូលទៅរស់នៅផងខ្លាចពេលដេកលក់ត្រូវរញ្ចួយដីរត់ចេញមិនទាន់។ ពលរដ្ឋនៅក្នុងប្រទេសនេប៉ាលក៏ដូចប្រទេសជាច្រើនទៀតដែលមិនធ្លាប់ទទួលរងនៅការរញ្ជួយដីមិនដឹងពីវិធីសាស្រ្តទប់ទល់ឡើយ មិនដូចពលរដ្ឋនៅក្នុងប្រទេសជប៉ុនដែលមានការរញ្ចួយដីច្រើនជាងគេបំផុត បានឆ្លងកាត់ការហ្វឹកហាត់ពេលមានការរញ្ជួយដីកើតឡើង។
កុមារនេប៉ាលជាច្រើនត្រូវត្រូវរងទុក្ខវេទនា ដោយសារតែបាត់បង់សាច់ញាតិឪពុកឬម្តាយនៅក្នុងគ្រោះរញ្ជួយដីនោះ ធ្វើឲ្យពួកគេគ្មានទឹកចិត្តទៅទៅកាន់សាលារៀនបន្តទៀត បើទោះបីពេលនេះសាលារៀនភាគច្រើនត្រូវបានបើកទ្វារទទួលសិស្សចូលរៀនវិញហើយក្តី។ កុមារនេប៉ាល់ជាច្រើនក្លាយជាក្មេងកំព្រារស់នៅរសាតអណ្តែត ងាយស្រួលត្រូវជនទុច្ចរិតលួងលោមយកទៅលក់នៅក្នុងប្រទេសជិតខាង ឲ្យធ្វើជាទាសករ ពិសេសគឺលក់ទៅកាន់ប្រទេសឥណ្ឌាជាដើម។
ជា រៀងរាល់ឆ្នាំ កុមារនេប៉ាល់រាប់ពាន់នាក់ត្រូវបានគេយកទៅលក់នៅក្នុងប្រទេស ឥណ្ឌា ហើយឆ្នាំនេះ អាចនឹងកើតឡើងខ្ពស់នៅពេលដែលក្រុមជួញដូរមនុស្សសំដៅទៅលើកុមារ កំព្រា ក្រោយការរញ្ជួយដីកន្លងមក ។
មូលនិធិកុមារអន្តរជាតិ UNICEF បានឲ្យដឹងថា កុមារនេប៉ាល់ជាច្រើនកំពុងប្រឈមនឹងការលក់ទៅកាន់ប្រទេសឥណ្ឌា ឬក៏ត្រូវទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាខុសច្បាប់ ក្រោយពេលប្រទេសនេះទទួលរងការរញ្ជួយដីរហូតដល់ទៅ២លើកកាលពី ខែមេសា និងខែឧសភា កន្លងមក។
ការរញ្ជួយដី២លើកកាលពីថ្ងៃទី២៥ ខែមេសា និងថ្ងៃទី១២ ខែឧសភា នៅនេប៉ាល់ បានសម្លាប់មនុស្ស៨.០០នាក់ ពលរដ្ឋរាប់សិបពាន់នាក់បាត់បង់ផ្ទះសម្បែង។ ទាំងនោះជាឱកាសដ៏ល្អសម្រាប់ក្រុមឈ្មួញទុច្ចរិតជួញដូរកុមារ ។
តាមរបាយណ៍ការរបស់អង្គការ UNICEF ជារៀងរាល់ឆ្នាំកុមារនេប៉ាល់រាប់សិបពាន់នាក់ ត្រូវគេយកទៅលក់នៅក្នុងប្រទេសឥណ្ឌាឲ្យធ្វើជាស្រីពេស្យា ឬក៏ទៅធ្វើជាទាសករដាច់ថ្លៃ។ ពេលនេះ ក្រុមជួញដូរកុមារសំដៅទៅលើកុមារកំព្រា បាត់បង់សាច់ញតិនៅក្នុងការរញ្ជយដីពីរលើកកន្លងមក។
មួយវិញទៀត ដោយសារស្ថានភាពគ្រួរសារជួបផលលំបាកក្រោយការរញ្ជួយដី ឪពុកម្តាយជាច្រើន ក៏អាចងាយត្រួវគេលួងលោម ឲ្យកូនទៅរស់នៅក្នុងមណ្ឌលកុមារខុសច្បាប់ ត្រូវគេគេងប្រវ័ញ្ចកម្លាំងពលកម្ម ។
នៅមុនការរញ្ជួយដីលើកទី១កុមារនេប៉ាល់ជាង១៥ពាន់នាក់បាន បញ្ជូនទៅកាន់មណ្ឌលកុមារ ប៉ុន្តែក្រោយការរញ្ជួយដី កុមាររហូតដល់៨០ភាគរយក្នុងចំណោមនោះត្រូវបាត់បង់ឪពុកឬម្តាយ។
លោក Tomoo Hozumi តំណាង UNICEF នៅប្រទេសនេប៉ាល់បានឲ្យដឹងថា ដោយកុមារខ្លះបាត់បង់ម្តាយ ឬឪពុក ជាមួយនឹការរស់នៅយ៉ាងលំបាក់វេទនា អាចធ្វើឲ្យជនឆ្លៀតឱកាសលួងលោមយកកូនទៅរស់នៅកន្លែងផ្សេង ដែលមានជីវភាពប្រសើរជាង។ តែតាមការពិត កុមារទាំងនោះត្រូវរំលោភបំពាន ធ្វើទុក្ខបុកម្នេញយ៉ាងវេទនាបំផុត ។
អង្គការយូនីសេហ្វបានសហការជាមួយប៉ូលិសនៅតាមគោលដៅយាមល្បាត ទាំង៨៤កន្លែង នៅទូទាំងប្រទេស ក្នុងការទប់ស្កាត់សកម្មភាពជួញដូរកុមារ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល នេប៉ាល់បានបង្កើនការយាមល្បាតតាមព្រំដែនជាប់ប្រទេសឥណ្ដា ចិន ដើម្បីទប់ស្កាត់ការនាំកុមារចេញ។
កាលពីខែមិថុនាកន្លងមក រដ្ឋាភិបាលនេប៉ាល់បានចេញច្បាប់ហាមកុមារក្រោមអាយុ១៦ឆ្នាំ ចេញទៅក្រៅប្រទេសដោយគ្មានឪពុកម្តាយទៅជាមួយ។ ក្រោយការរញ្ជួយដីមកទល់ពេលនេះ ប៉ូលិសនេប៉ាល់បានជួយកុមារ២៤៥នាក់ចេញពីដៃក្រុមជួញដូរមនុស្ស ។