ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ៤នាក់ មកតុលាការ ខេត្តដើម្បីចាត់ការតាមច្បាប់ ករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត។
យោងតាមកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងនាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥នេះថា កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ៤នាក់ មកតុលាការ ខេត្តដើម្បីចាត់ការតាមច្បាប់ ករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត។
ប្រភពបន្តថា កាលនៅវេលាម៉ោង១៣ និង២៥នាទី រសៀល រហូតដល់ម៉ោង៦ និង៥០នាទីព្រលប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលជំនាញ និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រត្តិបត្តិការបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រភពបន្តថា នៅចំណុចខាងមុខហ្គារាស់សាំង CALTEX ផ្លូវជាតិលេខ១ ស្ថិតនៅភូមិតាបឹប និងនៅចំណុចបន្ទប់លេខG07 យីហោបន្ទប់ជួល68 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ និងដកហូតវត្ថុតាងរួមមាន៖ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០៥ កញ្ចប់ស្មើ ៤៥៥ គ្រាប់ មានទម្ងន់៥១.៩០ ក្រាម(គិតទាំងសំបកវេចខ្ចប់)(មេតំហ្វេតាមីន)។ម្សៅម៉ត់ពណ៌សចំនួន១៦ កញ្ចប់ មានទម្ងន់៣០.០០ ក្រាម(គិតទាំងសំបកវេចខ្ចប់)(កេតាមីន)។ក្រាមម៉ត់ពណ៌សថ្លា ចំនួន១៣ កញ្ចប់ មានទម្ងន់ ៦៤.៥០ ក្រាម(គិតទាំងសំបកវេចខ្ចប់)(កេតាមីន)។ថ្នាំកញ្ចប់ពណ៌ស សញ្ញារូបសេះ ចំនួន ០១ កញ្ចប់មានទម្ងន់៨.៩០ ក្រាម(គិតទាំងសំបកវេចខ្ចប់)(អ៊ិចស្រ្តាស៊ី)។ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ចំនួន១០ គ្រាប់មានទម្ងន់ ៣.៩០ ក្រាម(គិតទាំងសំបកវេចខ្ចប់)(អ៊ិចស្រ្តាស៊ី)។ម្សៅម៉ត់រឹងពណ៌ស ចំនួន០១ កញ្ចប់មាន ទម្ងន់៥.៤០ ក្រាម(គិតទាំងសំបកវេចខ្ចប់)(កេតាមីន)។ថ្នាំគ្រាប់ពណ៌បៃតងចំនួន០៥ កញ្ចប់ស្មើនិង១៦ គ្រាប់ មានទម្ងន់៧.៤០ ក្រាម(គិតទាំងសំបកវេចខ្ចប់)(អ៊ិចស្រ្តាស៊ី)។ថ្នាំកញ្ចប់ពណ៌ខៀវរូបអក្សចិន ចំនួន ០២ កញ្ចប់ មានទម្ងន់២១.៧០ ក្រាម(គិតទាំងសំបកវេចខ្ចប់)(អ៊ិចស្រ្តាស៊ី)ម្សៅម៉ត់រឹងពណ៌សចំនួន០១ កញ្ចប់ មាន ទម្ងន់០.៤០ ក្រាម(គិតទាំងសំបកវេចខ្ចប់)(ហេរ៉ូអ៊ីន)។រថយន្តចំនួន០១ គ្រឿងម៉ូតូចំនួន០២ គ្រឿង
ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២ គ្រឿង។
ទូរស័ព្ទដៃចំនួន០៤ គ្រឿង
កាបូបសម្រាប់ដាក់ថ្នាំញៀនចំនួន០២
លិខិតឆ្លងដែនចំនួន០៣ក្បាល
អត្តសញ្ញាណប័ណ្ណ ចំនួន០៣ សន្លឹក
សម្ភារប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន៕