អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកមា្មធិការ មជ្ឈិមបក្សកុម្មុយនីស្ត ចិន បាន តាមដាន យកចិត្តទុកដាក់ លើ ការអប់រំ បាន លើកឡើងថា គួរបង្កើន លក្ខណៈ សមស្រប តាមតម្រូវទីផ្សារនៃ ការអប់រំ វិជ្ជាជីវៈ ។ លោកបាន លើកទឹកចិត្ត ដល់ សិស្សានុសិស្ស និង និស្សិត ថា ៖ «វិស័យ នានា និង មុខងារ គ្រប់ប្រភេទ ត្រូវការ ធនធាន បច្ចេកវិទ្យា មួយចំនួន ធំ ផង ក៏ត្រូវការ ធនធាន មនុស្ស ជំនាញ វិជ្ជាជីវៈ មួយ ចំនួន ធំ ផង ដែរ អ្នកទាំងអស់ ត្រូវ មាន ទំនុក ចិត្ត ពេញលេញ ចំពោះ អនាគត របស់ ខ្លួន។ » « ការអប់រំវិជ្ជាជីវៈ មានអនាគត ធំទូលាយ ដែលអាចនឹងមានសមិទ្ធផលធំធេង ។ »
គេហទំព័រ «CCFR China state-controlled media » ការអប់រំ វិជ្ជាជីវៈ ជា ប្រភព នៃការ បណ្តុះបណ្តាល សិប្បករ ជំនាញ។ ប្រទេសចិន កំពុង អនុវត្ត ផែនការ ប្រមូល ផ្តុំ ធនធាន មនុស្ស នាំមុខ នៃ វិជ្ជាជីវៈ កម្រិតខ្ពស់។ សូមបញ្ជាក់ថា ចាប់ពី ឆ្នាំ ២០១៩ មក ចិន បាន ប្រកាស អាជីពការងារ ថ្មី ចំនួន ៩៣ ក្នុងនោះអាជីពថ្មីៗ ដូចជា អ្នក ថែរក្សា ផ្ទះសំណាក់បែប B&B អ្នកផ្សាយតាមអនឡាញ បុគ្គលិក បច្ចេកវិទ្យា មនុស្សយន្ត ជាដើម បាន ទាក់ទាញ ពលករ ជាច្រើនចូលរួម ជាពិសេស យុវជន ស្វាគមន៍ យ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០២៥ នេះ ចិន នឹង បន្ថែម មុខរបរ ថ្មី ចំនួន ១៧ ទៀត ដូចជា អ្នក គ្រប់គ្រងប្រតិបត្តិការ ពាណិជ្ជកម្ម អេឡិចត្រូនិច ឆ្លងដែន អ្នករៀបចំផែនការបង្ហោះដ្រូន អ្នក គ្រប់គ្រង ការងារ ដេគ័រ អ្នក កែច្នៃ កាហ្វេ ជាដើម។
គេហទំព័រ «CCFR China state-controlled media » ពេលជួបសំណេះសំណាល ជាមួយ សិស្សនិស្សិត លោក Xi Jinping ធ្លាប់ជូនពរ ពួកគេថា ៖ «ឥឡូវជា សម័យ ដែល សម្បូរទៅដោយវីរជន ជា ពេលវេលា ល្អ សម្រាប់ យុវជន ។ សង្ឈឹម ថា អ្នកទាំងអស់គ្នា មិន ខកខាន ឱកាស មិន ខ្ចះខ្ជាយ ពេលវេលា។ ជូនពរ អ្នកទាំង អស់ គ្នា ទទួលបានជោគជ័យ ! »៕
ដោយ ៖ សិលា