វិភាគនយោបាយអន្តរជាតិ៖ តើប្រទេសមហាអំណាចអាចលូកដៃចូលក្នុងវិវាទលើពិភពលោកដែរឬទេ?

ចែករំលែក៖

ក្នុងនាមជាប្រទេសមហាអំណាចទី១លើ ពិភពលោកអាមេរិកត្រូវតែមានតួនាទីរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅលើពិភពលោក ហើយមហាអំណាចមានសិទ្ធិធ្វើអ្វីគ្រប់យ៉ាង ដែលប្រទេសដទៃទៀតមិនអាចធ្វើបាន។

ជាក់ស្តែងសង្គ្រាមនៅក្នុងប្រទេសអុីរ៉ាក់ អាហ្វហ្គានីស្ថាន លីបី ជាដើម គឺផ្តើមចេញពីអាមេរិកដើម្បីការពារពលរដ្ឋភាគច្រើននៅក្នុងប្រទេសនោះដើម្បីបញ្ចប់ការដឹកនាំផ្តាច់ការរបស់លោក សាដាមហូ៊សេន ហ្គា ដាហ្វី ជាដើម។ការសម្រេចធ្វើអ្វីមួយរបស់អាមេរិកដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីអង្គការសហប្រជាជាតិជាមុននោះឡើយ ពោលគឺធ្វើរួចទើបអនុម័តជា ក្រោយ។

ការជ្រៀតជ្រែកនៅតំបន់ទាំងឡាយពីអាមេរិកមិនរងការរិះគន់នោះឡើយ ប៉ុន្តែការជ្រៀតជ្រែកនៅក្នុងវិវាទតំបន់អាស៊ីកំពុង តែទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសចិនថា អាមេរិកបានបំផ្លាញផល ប្រយោជន៍របស់ចិន។
ជាក់ស្តែងនៅតំបន់សមុទ្រចិនភាគខាង ត្បូង បើអាមេរិកមិនជ្រៀតជ្រែកនោះតើមាន ប្រទេសណាហ៊ានទប់ទល់ចិន។ ហើយបើអាមេរិកមិនលូកដៃក៏ទទួលរងការរិះគន់ពីប្រទេសជាច្រើនដែលមានវិវាទជាមួយចិន ដូចជាហ្វុីលីពីន វៀតណា ជាដើម។

អាចនិយាយបានថា ចិនជាប្រទេសដែល មានអាវុធរឹងមាំបំផុតនៅក្នុងតំបន់ប្រសិនបើអាមេរិកនិងប្រទេសមហាអំណាចដទៃទៀតមិនលូកដៃទេនោះមិនអាចធ្វើអ្វីចិនបានឡើយនៅក្នុងវិវាទដែនសមុទ្រចិនភាគ ខាងត្បូង។
រយៈពេលជាង៣ទសវត្សរ៍កន្លងមកចិន បានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធាហើយបានលាក់ខ្លួនរង់ចាំឱកាស នេះយូរមកហើយដើម្បីបង្ហាញកម្លាំង នយោបាយយោធារបស់ខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ ប៉ុន្មាន ឆ្នាំចុងក្រោយនេះចិនបានពង្រីកឥទ្ធិពល របស់ខ្លួននៅទ្វីបអាហ្វ្រិកដោយផ្ដល់ជំនួយជាច្រើននៅទីនោះ។ លើសពីនេះទៅទៀត មេដឹកនាំចិនតាំងពីប្រធានាធិបតី ហ៊ូ ជីន តាវ រហូតដល់ប្រធានាធិបតី ស៊ី ជីនពីង ក៏បានបំពេញទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក ក្នុងគោលដៅពង្រឹងទំនាក់ទំនងចិន-អាហ្វ្រិក ឱ្យកាន់តែមានភាពល្អប្រសើរឡើង។

នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីក អំណាចបញ្ចេញកម្លាំងយោធាគំរាមកំហែង ដល់ប្រទេសជិតខាង ជាពិសេសការប្រកាស គ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង រហូតដល់ទៅ៩០ភាគរយគ្របដណ្ដប់លើ ដែនអធិបតេយ្យប្រទេសជាច្រើនបង្កឱ្យមាន ជម្លោះកាន់តែតានតឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់សមុទ្រចិនភាគខាងត្បូងជាទីតាំងផ្ទុកទៅដោយប្រេងធម្មជាតិរាប់ពាន់លានធុងនិងប្រជុំកោះជាច្រើនគ្មាន មនុស្សរស់នៅជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀតទេ។ ដោយខ្លាចបាត់បង់ តំបន់នោះចិនក៏បានប្រើប្រាស់កម្លាំងយោធាទាំងបំពានដើម្បីគ្រប់គ្រងទីតាំងទាំង នោះតែម្តង។

កាលពីពេលកន្លងទៅថ្មីៗនេះទីប្រឹក្សាសន្ដិសុខជាតិអាមេរិកលោកស្រី ស៊ូសាន់ រ៉ាយ បានព្រមានថា ចិននឹងនៅឯកោដោយ សារតែបង្កជម្លោះជំរុញឱ្យមានស្ថានការណ៍ តានតឹងជាមួយវៀតណាមនៅដែនសមុទ្រចិនភាគខាងត្បូង ពិសេសក្រោយពេលដែល ចិនបញ្ជូនស្ថានីយរុករកប្រេងចូលដែន អធិបតេយ្យដែនសមុទ្ររបស់វៀតណាម។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបុកនាវាវៀតណាមឱ្យខូចខាតយ៉ាងដំណំទៀតផង។

មានប្រសាសន៍នៅទីក្រុងវ៉ាស៊ីនតោនលោកស្រី ស៊ូ សាន់រ៉ាយ បញ្ជាក់ថា ចិនកំពុង តែនៅឯកោបន្ដិចម្ដងៗពីសហគមន៍អន្ដរជាតិ។ លោកស្រីបន្ដទៀតថា ប្រទេស ដែលចង់ឱ្យមានទំនាក់ទំនងល្អជាមួយចិនពេលនេះមានអារម្មណ៍ពិបាកទ្រាំ ហើយ កំពុងព្យាយាមគេចវេះពីចិនដោយសារតែ សកម្មភាពរបស់ចិនបង្កឱ្យមានស្ថានការណ៍ តានតឹងនិងមានជម្លោះជាមួយប្រទេសជិតខាង។

លោកស្រីស៊ូ សាន់រ៉ាយ ជឿជាក់ថា អាមេរិកបានបង្ហាញពីគោលជំហរយ៉ាង ច្បាស់ថាសកម្មភាពគំរាមកំហែងរបស់ចិននឹងធ្វើឱ្យវិវាទកាន់តែស្មុគស្មាញហើយការខិតខំស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសគ្មានប្រសិទ្ធភាពនោះទេ។ លោក ស្រីបានជំរុញឱ្យចិនដោះស្រាយវិវាទដោយ ពឹងផ្អែកលើមូលដ្ឋានគ្រឹះច្បាប់អន្ដរជាតិ។ លោកបន្ដទៀតថា ប្រសិនបើចិនចង់ឱ្យ សហគមន៍អន្ដរជាតិទទួលស្វាគមន៍ទទួលស្គាល់ជាប្រទេសមហាអំណាចក្នុងតំបន់ និងនៅលើពិភពលោកចិនមិនត្រូវមានសកម្មភាពឈ្លានពានបែបយង់ឃ្នងនោះឡើយ។

សារព័ត៌មាន Wall Street Jounal របស់អាមេរិកបានផ្សព្វផ្សាយអត្ថបទវិភាគមានចំណងជើងថា កម្លាំងដ៏ខ្លាំងក្លារបស់ចិន មិនត្រូវបានគ្រប់គ្រងឱ្យល្អនៅលើដែន សមុទ្រទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ចិនមិនបានរក្សាខ្លួនឱ្យមានសេចក្តីថ្លៃថ្នូរ មិនស័ក្ដិសមជាប្រទេសមហាអំណាចយោធាក្នុងតំបន់ដោយប្រើប្រាស់អំណាចយោធាស្របច្បាប់គំរាមកំហែងឈ្លានពាន ប្រទេសជិតខាង។ ក្នុងអត្ថបទវិភាគបន្ដថា ចិនកំពុងតែឈានមួយជំហានទៀតក្នុងការ ឈ្លានពានដែនសមុទ្រជិតខាងនៅសមុទ្រ ចិនភាគខាងត្បូង។ បន្ទាប់ពីចិនដាក់ស្ថានីយ ខួងប្រេងនៅតំបន់សមុទ្រវៀតណាមកាលពីថ្ងៃទី១ ខែឧសភា រដ្ឋាភិបាលហ្វុីលីពីនក៏បានប្រកាសកាលពីពេលកន្លងមកថា ចិន កំពុងតែលួចលាក់សាងសង់ទីតាំងយោធាក្នុងតំបន់ដែលមានវិវាទនៅសមុទ្រចិន ខាងត្បូង។

រដ្ឋាភិបាលទីក្រុងម៉ានិលសង្ស័យថា ទម្រង់សាងសង់ផ្លូវហោះហើរនៅប្រជុំកោះទ្រឿងសារបស់វៀតណាមក្នុងគោលដៅ ពង្រីកការគ្រប់គ្រងដែនសមុទ្រភាគខាង ត្បូងរហូតដល់៩០ភាគរយគឺគ្របដណ្ដប់ ទៅលើដែនអធិបតេយ្យប្រទេសជាច្រើន។ កន្លងមកចិនបានសន្យាជាមួយពិភពលោក ថា ជាការរីកចម្រើនក្នុងសន្ដិភាព។ ផ្ទុយ ទៅវិញមាត់និយាយថា សន្ដិភាពចង់បានសន្ដិភាពប៉ុន្ដែដៃកាន់កាំភ្លើងបាញ់សម្លាប់គេទៅវិញ។

សកម្មភាពរបស់ចិនដែលធ្វើទៅលើ វៀតណាមនាពេលនេះធ្វើឱ្យប្រទេសជាច្រើនរួមគ្នាប្រឆាំងចិនដោយបើកចំហទាំងនោះធ្វើឱ្យចិនកាន់តែឯកោ។ កន្លងមក ឥណ្ឌាបានប្រកាសគាំទ្រវៀតណាមក្នុងការ ប្រឈមមុខជាមួយចិនដែលដាក់ស្ថានីយ រុករកប្រេង និងនាវាចម្បាំងរាប់សិបគ្រឿងនៅដែនសមុទ្រវៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសបាន ប្រកាសនៅក្នុងសន្និសីទកាសែតមួយថា ឥណ្ឌានៅតែរក្សាគោលជំហរជាបណ្ដា ប្រទេសក្នុងតំបន់គ្មានសិទ្ធិរារាំងសេរីភាពចរាចរណ៍នៅដែនសមុទ្រចិនភាគខាងត្បូង ហើយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការធានាសន្ដិសុខដល់ការធ្វើចរាចរដែនសមុទ្រ។ ឥណ្ឌាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការដោះស្រាយវិបត្ដិតាមច្បាប់អន្ដរ ជាតិមិនត្រូវមានការឈ្លានពានណាមួយ ដោយប្រើប្រាស់កម្លាំងនោះឡើយ។ សកម្ម ភាពរបស់ចិនដែលដាក់ស្ថានីយខួងប្រេងនៅសមុទ្រវៀតណាមជាសកម្មភាពមិន អាចទទួលយកបាន ពោលគឺជាសកម្មភាពឈ្លានពានយ៉ាងច្បាស់ក្រឡែតតែម្តង៕

_90030481_2747ebb9-2eb3-4f34-b786-ed5215f7267f cres ww

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print