ភ្នំពេញ៖ នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុ ញៀន០១លើក ស្ថិតនៅចំណុច តូបលក់ត្រីក្នុងផ្សារកណ្តាល ផ្លូវ១៤៨កែងលេខ៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ៖១. ពិន សុខណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
២. ខឹម ស្រីដា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៣. លី សយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៤. ម៉ែន ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៥. រឿង ប្រុសម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៦. ខឹម ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៧. ណៃ ស្រីកា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។
លោកវរសេនីយ៍ ថោង ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញបានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅបានដោយមានការសហការ ផ្តល់ដំណឹងពីប្រជាពលរដ្ឋថា នៅចំណុចខាងលើ មានយុវជនមួយក្រុម កំពុងធ្វើការចែកចាយសារធាតុញៀន។ បន្ទាប់ពីបានទទួលដំណឹង និងដោយមានការសហការពីគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ក៏បានចេញប្រតិបត្តិការធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះភ្លាម ៗ។ វត្ថុតាងដកហូររួមមាន៖
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២០កញ្ចប់
២.ម៉ូតូ ចំនួន០១គ្រឿង
៣. ដាវ ចំនួន០១ដើម
៤. ជញ្ជីង ចំនួន០១
៥. ដែកកេះ ចំនួន០៩
៦. សម្ភារៈសំរាប់វេចខ្ចប់ និងសម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញកំពុងសាកសួរ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅអាវុធហត្ថរាជធានី ចាត់ការបន្តតាមនីតិវិធី៕
ដោយ ស ដារា