រថយន្ត២គ្រឿងបេីកបុកគ្នាភាគីទាំងសងខាងជជែកយកត្រូវរៀងខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តពីរគ្រឿងបានបេីកបុកគ្នាពេញទំហឹងត្រង់ផ្លូវបំបែកជាបួនហេីយភាគីទាំងសងខាងជជែកយកត្រូវរៀងខ្លួន​ បង្កការភ្ញាក់ផ្អេីលកាលនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងផ្លូវ ឧកញ៉ាម៉ុងរិទ្ធី ចំណុចស្តុប២៤ម៉ោង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង៥០នាទី យប់ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៥ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃើញ រថយន្តម៉ាក LANCRUISER ពណ៌ស ពាក់ស្លាកលេខ 2 BJ-7253 បើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ជាចំណុចស្តុបបំបែកជាបួន (ហៅស្តុប២៤ម៉ោង) ភ្លាមនោះ ក៏មានរថយន្ដម៉ាក NISSAN NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា- IM-KETYA បើកក្នុងល្បឿនយ៉ាងលឿនដូចគ្នា តាមបណ្តោយផ្លូវ សម្តេចជាស៊ីម ក្នុងទិសដៅពីលិចទៅកើត ជ្រុលទៅបុករថយន្តម៉ាក LANCRUISER ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទៀតទៅផ្លូវម្ខាងទៀត។

ប្រភពដដែល បានបន្តថា បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបររថយន្តម៉ាក NISSAN NAVARA មិនព្រមចុះពីរថយន្តទេបានទាក់ទងទៅតំណាងមកជួយដោះស្រាយ ។ បន្ទាប់មកភាគីខាងរថយន្ត NAVARA បានសំរបសំរួលជាមួយរថយន្តម៉ាកLANCRUISER តែការខូចខាតធ្ងន់ធ្ងរពេកភាគីទាំងសងខាងចរាចរមិនត្រូវគ្នា ។

ក្រោយពេលកើតហេតុមានតំណាងទាំងសងខាងមកដោះស្រាយ ក្នុងនោះភាគីខាងរថយន្ត LANCRUISER ចង់ឲ្យសមត្ថកិច្ចវាស់ជាតិអាល់កុលអ្នកបើកបរ NISSAN NAVARA នៅកន្លែងកើតហេតុតែម្តង បង្កឲ្យមានការប្រកែកតវ៉ាជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថាត្រូវយកអ្នកបើកបរទៅវាស់ជាតិអាល់កុលនៅអធិការដ្ឋានខណ្ឌសែនសុខ ។

បន្ទាប់ពីកើតហេតុនគរបាលប៉ុស្តិ៍បានទាក់ទងទៅនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខធ្វើការវាស់វែងនិងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករងចាំការដោះស្រាយតាម នីតិវិធី ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print