ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋដែលជាអាជីករនិងភ្ញៀវទេសចរណ៍ធ្វើដំណើរចូលទៅក្នុងប្រទេសថៃនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះមានការកកស្ទះនៅត្រង់ចំវាយផា
ស្ពរឫបដឺផាស់ក្នុងទឹកដីថៃរហូតដល់ទឹកដីកម្ពុជាត្រង់ចំណុចប្រាសាទនៃច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតចូលនេះបើតាមការលើកឡើងរបស់មន្ត្រីអន្តោប្រវេសន៍កម្ពុជា។
មន្ត្រីអន្តោប្រវេសរួបនោះបញ្ជាក់ថាៈការកកស្ទះនៅព្រឹកថ្ងៃទី១០ខែឆ្នាំដដែលនេះមូលហេតុដោយសារភាគីថៃរឹតបន្តឹងវាយត្រាចូលទឹកដីថៃ។
សូមបញ្ជាក់ថាៈច្រកទ្វារអន្តជាតិប៉ោយប៉ែតត្រូវបានភាគីថៃបិទដោយឯកតោភាគីនិងកែសម្រូលម៉ោង
ចេញចូលគីខាងភាគីថៃបើកឲ្យចេញចូលទៅនៅម៉ោង៨ព្រឹក ចំណែកភាគីកម្ពុជាបើកឲ្យភ្ញៀវជាតិនិងអន្តរជាតិចេញចូលនៅម៉ោង៩ព្រឹកហើយបិទមិនឲ្យធ្វើដំណើរចេញចូលនៅម៉ោង៤ល្ងាចដូចគ្នាទៅនិងភាគីថៃដែរ។កន្លងមកសភាពការធម្មតាច្រកទ្វរអន្តជាតិបានបើកដំណើរការឲ្យភ្ញៀជាតិនិងអន្តរជាតិរួមទាំងអាជីវករ
ដែលទៅលក់ដូរនៅផ្យាររោងក្លើប្រទេសថៃនៅម៉ោង៦ព្រឹកនិងបិទមិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់នៅម៉ោង១០យប់។
មន្ត្រីប្រចាំច្រទ្វារបញ្ជាក់ថាៈសំរាប់ផាស្ពរជនជាតិខ្មែរយើងខាងភាគីថៃគេបានផ្ដល់ជូនតែមួយសប្ដាហ៌ចំណែកបណ្ណព្រំដែបានរយៈពេលមួយ
សប្ដាហ៌ដូចគ្នា ពីព្រោះកន្លងទៅផា
ស្ពរដើរលេងខាងភាគីថៃគេអនុញ្ញាតិឲ្យ៦០ថ្ងៃរីឯកម្ពុជាយើងវិញគីចាប់អនុវត្តន៌ដូចគ្នាទៅហ្នឹងភាគីថៃដែរចំពោះជនជាតិថៃដែលមកកម្ពុជានេះដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ៕
ដោយ៖ វណ្ណា