ភ្នំពេញ ៖ ដោយ ទទួល បាន គោលការណ៍ ឯកភាព ដ៏ ខ្ពង់ខ្ពស់ ពី ឯកឧត្តម នាយ ឧត្តមសេនីយ៍ ស ថេ ត អគ្គស្នងការ នគរបាល ជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផ ល្លី អគ្គស្នងការ រង នគរបាល ជាតិ នៅ យប់ ថ្ងៃ ទី ៨ ខែមិថុនា ឆ្នាំ ២០២៥ លោក ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាន នាយកដ្ឋាន ប្រឆាំង ការ ជួញដូរ មនុស្ស និង ការពារ អនីតិជន បាន ដឹកនាំ កម្លាំង ជំនាញ នាយកដ្ឋាន សហការ ជាមួយ កម្លាំង ការិយាល័យ ប្រឆាំង ការ ជួញដូរ មនុស្ស និង ការពារ អនីតិជន នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ អធិការដ្ឋាន នគរបាល ខណ្ឌដង្កោ ប៉ុស្តិ៍ នគរបាល រដ្ឋបាល សង្កាត់ ព្រៃ ស និង តំណាង សង្គមកិច្ច លោក ប្រាក់ ចំរើន ប្រធាន ការិយាល័យ និង មន្ត្រី ចំនួន ២ រូប តំណាងនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត ដោយ មានការ សម្របសម្រួល ពី លោក សំ ម ប្ញ ទ្ធី វាសនា ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បាន ធ្វើការ ចុះ ត្រួតពិនិត្យ និង បង្ក្រាប ជាក់ស្តែង នៅ ចំណុច ភោជនីយដ្ឋាន និង ខារ៉ាអូខេ ដាយ មិន ស្តារ ( សាខា ទី ៥ ទួល ពង្រ ) ដែល លួចលាក់ ធ្វើ អាជីវកម្ម ផ្លូវភេទ កេង ប្រ វញ្ច លើ ស្ត្រី និង កុមារ ស្ថិត នៅ ក្បាលដី ៥៧៦ ផ្លូវ ៥០ ម៉ែត្រ ភូមិ ប្រការ សង្កា ត់ ព្រៃ ស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ដោយ ឆែកឆេរ នៅ ចំពោះ មុខ តំណាង ម្ចាស់ ទីតាំង រក ឃើញ មនុស្ស ចំនួន ១២១ នាក់ ( ស្រី ១០៤ នាក់ និង ប្រុស ១៧ នាក់ ) ក្នុង នោះ រក ឃើញ មាន អនីតិជន ១៤ នាក់ នាំ មក នាយកដ្ឋាន ដើម្បី បន្ត នីតិវិធី ៕
ដោយ៖ ជីណា