ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថាបន្ទាប់ពីបានឃើញសេចក្តីខំមិន Comments របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nou Veasna នៅក្នុងគេហទំព័រហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពីករណី ក្មេងទំនើង បញ្ហាគ្រឿងញៀន និងបញ្ហាចោរកម្ម កើតមាននៅក្នុងមូលដ្ឋានភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាច្រើនករណី មកហើយតែសមត្ថកិច្ចនៅទីនោះហាក់ពុំមាន ចំណាត់ការលើបញ្ហានេះសោះ ។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានណែនាំឱ្យផែនការងារជំនាញព្រហ្មទ័ណ្ឌ លោកស្នងការរងទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកមោងឫស្សី រួមទាំងអធិការនគរបាលស្រុកមោងឫស្សី ពិនិត្យបញ្ហានេះ នៅមូលដ្ឋាន ខាងលើ ថាតើ បញ្ហាក្នុងសេចក្តីខមមិនCommentes ខាងលើពិតជាកើតមានដូច្នេះមែន ឬយ៉ាងណា? ។
ប្រសិនបើបញ្ហានោះ ពិតដូចការលើកឡើងមែន សមត្ថកិច្ចក្នុងផែនជំនាញ និងអធិការនគរបាលស្រុកមោងឬស្សី ត្រូវចាត់វិធានការស្រាវជ្រាវនិងបង្ក្រាបឱ្យបានទាន់ពេលវេលា ជាពិសេសធ្វើការសហការណ៍ល្អជាមួយម្ចាស់គណនីខាងលើ ដើម្បីរួមគ្នាដោះស្រាយ ប្រកបដោយប្រសិទ្ធិភាព បង្កបាននូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ល្អក្នុងមូលដ្ឋាន។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នក សារ ព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមរួមទាំងម្ចាស់គណនីខាងលេីផងជ្រាបជាព័ត៌មាន៕ដោយ៖តារា